ដំណោះស្រាយបញ្ហា “ហើមជើង” អំឡុងពេលមានផ្ទៃពោះ មានកត្តារួមចំណែកផ្សេងៗគ្នាជាច្រើន ដែលជាហេតុធ្វើឲ្យស្រ្តីហើមជើង និងកជើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ដំបូងឡើយ ខ្លួនមនុស្សស្រី មានចាល់ជាតិទឹកកាន់តែច្រើនក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូចគ្នានេះផងដែរ ស្បូនដែលកំពុងតែរីកធំឡើងៗ ក៏បានសង្កត់ទៅលើសរសៃឈាមដែលហូរត្រឡប់ទៅបេះដូងវិញ។ នេះអាចបណ្តាលឲ្យហើមជើង និងកជើងបាន។ ការផ្លាស់ប្តូរអ័រម៉ូន ក៏អាចដើរតួនាទីមួយផងដែរ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ការហើមជើង និងកជើងក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងដែលកើតមានជាញឹកញាប់ ហើយជាធម្មតា នឹងបាត់ទៅវិញ បន្ទាប់ពីសម្រាលបុត្រហើយ។ នៅក្នុងដំណាក់កាលនេះ មានវិធីមួយចំនួនដែលអាចជួយអ្នកបាន ៖

• សូមជៀសវាងការឈរក្នុងរយៈពេលយូរ។ នៅពេលដែលអ្នកអាចអង្គុយបាន សូមលើកជើងឲ្យខ្ពស់ ហើយបង្វិលវាទៅឆ្វេងទៅស្តាំ។ វាកាន់តែប្រសើរ នៅពេលអ្នកគេង គឺគួរតែលើជើងអោយខ្ពស់។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• គេងផ្អៀង ៖ ប្រសិនបើអាចធ្វើបាន ចូរគេងបែរទៅឆ្វេង។ នេះអាចធ្វើឲ្យសម្ពាធក្នុងសរសៃឈាមធំជាងគេចុះទាប។

• ពាក់ស្រោមជើងដែលតឹងបន្តិច ៖ គ្រូពេទ្យអាចនឹងណែនាំឲ្យអ្នកពាក់ស្រោមជើងតឹងៗ ក្នុងអំឡុងពេលថ្ងៃ។

• ហាត់ប្រាណឲ្យបានជាប្រចាំ ៖ ដើរឲ្យបានជាប្រចាំ ជិះកង់ ឬហែលទឹក។

• ឈរ ឬដើរនៅក្នុងអាងហែលទឹក ៖ បើទោះបីជាមានការស្រាវជ្រាវតិចតួចចំពោះការប្រើប្រាស់សម្ពាធទឹកសម្រាប់ការការហើមជើង និងកជើងក៏ដោយ ការដើរនៅក្នុងអាងទឹកហាក់ដូចជាអាចជួយសង្កត់ជាលិកានៅលើជើង និងអាចជួយជាបណ្តោះអាសន្នពីការហើមជើង ក្នុងអំឡុងពេលមានផ្ទៃពោះបាន។

• វាអាចជួយបានផងដែរ ក្នុងការស្អំទឹកកកនៅកន្លែងដែលហើម។

មានការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ការម៉ាស្សាជើងអាចជួយបន្ថយការហើមកជើង និងជើង ក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូចគ្នានេះផងដែរ ការហើមជើងបែបនេះ មិនមានន័យថា អ្នកគួរតែកាត់បន្ថយកាទទួលទានទឹកនោះទេ។ វិទ្យាស្ថានវេជ្ជសាស្ត្រ បានណែនាំអោយស្រ្តីញ៉ាំទឹក ប្រហែល ១០ កែវ (២.៣ លីត្រ) ក្នុងមួយថ្ងៃ អំឡុងពេលមានផ្ទៃពោះ។

បើទោះបីជាការហើមជើងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា តែបើការហើមឡើងមួយរំពេច ហើយមានឈឺចាប់ ជាពិសេស ប្រសិនបើវាកើតលើតែលើជើងម្ខាង វាអាចជារោគសញ្ញានៃការមានកំណកឈាមនៅក្នុងសរសៃឈាមវ៉ែនជ្រៅៗ។

ការកើនឡើងមួយរំពេច ក៏អាចមានន័យថាសម្ពាធឈាមរបស់អ្នក ខ្ពស់ជាងធម្មតា ដែលអាចជាសញ្ញានៃជំងឺត្រៀមក្រឡាភ្លើងផងដែរ។ លក្ខខណ្ឌទាំងពីរនេះ តម្រូវឲ្យមានការវាយតម្លៃ និងការព្យាបាលបានទាន់ពេលវេលា៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង