មានមធ្យោបាយជាច្រើន ដែលអ្នកអាចធ្វើបាន ដើម្បីការពារការឆ្លងមេរោគលើផ្លូវបង្ហូរទឹកនោមនេះ។ ក្រោយពីនោម ស្ត្រីគួរតែជូតពីមុខទៅក្រោយ ជាមួយនឹងក្រដាសអនាម័យ។ ក្រោយពីបន្ទោរបង់ហើយ សូមប្រាកដថា អ្នកជូតពីមុខទៅក្រោយ ដើម្បីជៀសវាងការឆ្លងមេរោគបាក់តេរីពីរន្ធគូថ ទៅក្នុងបំពង់បង្ហូរទឹកនោម។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

រឿងមួយទៀតដែលទាំងក្មេងប្រុស និងក្មេងស្រីអាចធ្វើបាន ដើម្បីការពារការរលាកផ្លូវបង្ហូរទឹកនោមនោះ គឺឧស្សាហ៍ទៅនោម។ ជៀសវាងការទប់នោមរយៈពេលយូរ។

បុរស និងស្ត្រីគួរតែរក្សាប្រដាប់ភេទអោយស្អាត និងស្ងួត។ ក្មេងស្រី គួរតែប្តូរសម្លីអនាម័យឲ្យបានញឹកញាប់ អំឡុងពេលរដូវរបស់ពួកគេ។ ការត្រាំទឹកសាប៊ូញឹកញាប់ អាចបណ្តាលឲ្យរលាកដល់តំបន់នៃទ្វារមាស ដូចនេះ ស្ត្រីគួរតែងូតទឹក ឬត្រាំជាមួយនឹងទឹកធម្មតា។ ការពាក់ខោទ្រនាប់ដោយមានជាតិនីឡុង គឺមានប្រយោជន៍។ ហើយក្មេងស្រី គួរតែរំលងការប្រើទឹកលាងសម្អាតប្រដាប់ភេទខ្លះ ព្រោះផលិតផលនេះ ពេលខ្លះ អាចនាំឲ្យឆ្លងមេរោគនៅនឹងបំពង់បង្ហូរទឹកនោមទៅវិញនោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ប្រសិនបើអ្នកឧស្សាហ៍រួមភេទ សូមទៅនោមមុន និងអំឡុងពេល ២៥ នាទីក្រោយពីរួមភេទរួច។ ក្រោយពីរួមភេទ លាងថ្នមៗត្រង់ប្រដាប់ភេទ ដើម្បីកម្ចាត់បាក់តេរីចេញ។ ជៀសវាងទីតាំងនៃការរួមភេទ ដែលធ្វើឲ្យប៉ះពាល់ដល់បំពង់បង្ហូរទឹកនោម ឬប្លោកនោម។

ជាចុងក្រោយ ផឹកទឹកឲ្យបានច្រើនក្នុងមួយថ្ងៃ ដើម្បីរក្សាអោយប្លោកនោមធ្វើការខ្លាំង និងកម្ចាត់បាក់តេរីចេញ។

សូមចាំថា ទោះបីជាការឆ្លងមេរោគនៅនឹងផ្លូវបង្ហូរទឹកនោម មិនស្រួល និងជារឿយៗធ្វើឲ្យអ្នកឈឺក៏ដោយ ប៉ុន្តែ វាគឺជារឿងទូទៅនោះទេ ហើយវាងាយស្រួលនឹងព្យាបាល។ ភាពឆាប់ប៉ុណ្ណា ដែលអ្នកជួបជាមួយនឹងគ្រូពេទ្យនោះ នោះអ្នកនឹងបានធូរស្រាលកាន់តែឆាប់៕