• ជួយឲ្យការស្រូបយកសារធាតុចិញ្ចឹមបានកាន់តែល្អ ៖ ការផឹកទឹកនៅលើពោះទទេ អាចជួយជម្រះពោះវៀនធំ ដែលធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់រាងកាយរបស់អ្នក ក្នុងការស្រូបយកសារធាតុចិញ្ចឹម។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ទឹកជួយផលិតកោសិកាថ្មីៗ ៖ ឈាមរបស់យើងផ្សំឡើងដោយទឹកប្រហែល ៨៣ ភាគរយ។ ការញុំាទឹកពេលព្រឹកព្រលឹម អាចជួយបង្កើនការផលិតកោសិកាឈាម និងកោសិកាសាច់ដុំថ្មីៗ ជារៀងរាល់ថ្ងៃ។

• ទឹកជួយសម្រកទម្ងន់ ៖ ញុំាទឹកយ៉ាងហោចណាស់មួយកែវធំពេលព្រឹក អាចបង្កើនការរំលាយអាហារប្រចាំថ្ងៃរបស់អ្នក រហូតដល់ទៅ ២៤ ភាគរយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ទឹកជួយឲ្យស្បែកមានសំណើម និងភ្លឺរលោង ៖ ទឹកជួយសម្អាតជាតិពុលពីក្នុងឈាម ហើយជួយរក្សាស្បែករបស់អ្នកមានសំណើម និងភ្លឹរលោង។

• ទឹកជួយធ្វើឲ្យប្រព័ន្ធទឹករងៃមានតុល្យភាព ៖ កូនកណ្តុរដែលជាផ្នែកមួយនៃប្រពន្ធ័ទឹករងៃនៅក្នុងខ្លួនរបស់អ្នក មានតួនាទីជាតម្រងសម្រាប់ត្រងភាគល្អិតៗដែលមិនល្អ និងមានសារៈសំខាន់នៅក្នុងប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ៕