ការធាត់ ទំនងជាកើតមាននៅក្នុងក្រុមគ្រួសារ។ មនុស្សមួយចំនួន កត្តាសេនេទិចក្នុងការឡើងទម្ងន់ ងាយស្រួលជាងអ្នកដទៃ ដោយសារតែពួកគេដុតកាឡូរីបានយឺត។ អំឡុងពេលនេះ នៅពេលដែលអាហារមិនគ្រប់គ្រាន់ នេះគឺជាអត្ថប្រយោជន៍ដ៏ពិតប្រាកដ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ទោះបីជាហ្សែន ជះឥទ្ធិពលខ្លាំងទៅលើទំហំនៃខ្លួនប្រាណក៏ដោយ ប៉ុន្តែ បរិស្ថានជុំវិញខ្លួនក៏ដើរតួយ៉ាងសំខាន់ផងដែរ។ សព្វថ្ងៃ មនុស្សអាចឡើងទម្ងន់ ដោយសារតែជម្រើសអាហារមិនផ្តល់នូវសុខភាព និងទម្លាប់របស់គ្រួសារនីមួយៗដែលមិនផ្តល់នូវសុខភាព។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

កាឡូរីខ្ពស់ អាហារដែលមានសារជាតិចិញ្ចឹមទាប ភេសជ្ជៈផ្អែមៗ ការញ៉ាំអាហារច្រើន និងរស់នៅមិនធ្វើសកម្មភាពនានា សុទ្ធតែនាំអោយអ្នកធាត់។

ជួនកាល មនុស្សប្រែជាញ៉ាំអាហារច្រើនដោយសារតែបញ្ហាអារម្មណ៍ ដូចជានៅពេលដែលពួកគេមិនសប្បាយចិត្ត ថប់បារម្ភ ស្ត្រេស ឬអផ្សុក។ នៅពេលដែលវាកើតមានឡើង ជារឿយៗ ពួកគេច្រើនតែញ៉ាំច្រើនជាងពួកគេត្រូវការ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង