ការថែរក្សាមាត់ ធ្មេញនិងអញ្ចាញធ្មេញ ជួយធ្វើឲ្យប្រាកដថា អ្នកមានស្នាមញញឹមពណ៌ស ហើយស្រស់ស្អាត។
មាត់ និងរាងកាយ ត្រូវមានសុខភាពល្អដំណាលគ្នា។ សុខភាពអនាម័យល្អ និងសុខភាពមាត់ធ្មេញ អាចជួយបង្កើនសុខភាពទូទៅរបស់អ្នក ព្រមទាំងកាត់បន្ថយគ្រោះថ្នាក់នៃជំងឺធ្ងន់ធ្ងរ និងអាចរក្សាការចងចាំរបស់អ្នក។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ឃ្លាមួយដែលថា “មាត់ដែលមានសុខភាពល្អ នឹងធ្វើឲ្យអ្នកមានសុខភាពល្អ” ពិតជាការពិតហើយគាំទ្រដោយភស្តុតាងវិទ្យាសាស្ត្រទៀតផង។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
វាមិនលឿនពេកទេ ក្នុងការចាប់ផ្តើមបង្រៀនកូនៗរបស់អ្នកឲ្យចេះថែរក្សាធ្មេញ និងអញ្ចាញធ្មេញរបស់ពួកគេ។ ទម្លាប់ដែលមានសុខភាពល្អក្នុងវ័យកុមារភាព អាចផ្តល់ផលប្រយោជន៍ដល់មនុស្សពេញវ័យ។
អ្វីដែលអ្នក និងកូនៗគួរសម្អាតមាត់ធ្មេញ ៖
1. ថែរក្សាមាត់ធ្មេញឲ្យមានសុខភាព ហើយមានទម្លាប់ទៅជួបពេទ្យធ្មេញឲ្យបានរាល់ឆ្នាំ
2. ដុសធ្មេញរាល់ថ្ងៃ
3. លាងសម្អាតធ្មេញដោយយកចិត្តទុកដាក់ ពិសេសក្រោយញ៉ាំអាហារ
4. រូសធ្មេញ។
សូមចងចាំនូវវិធីទាំង ៤ នេះដែលធ្មេញ និងអញ្ចាញធ្មេញមានសុខភាពល្អ ព្រមទាំងជួយបង្កើនសុខភាពទាំងមូល។
ក្រៅពីគន្លឹះមាសខាងលើ យើងខ្ញុំសូមណែនាំនូវផលិតផលដ៏ល្អបំផុត ដើម្បីជួយថែរក្សាសុខភាពមាត់ធ្មេញរបស់អ្នកឲ្យបានល្អប្រសើរ … នោះគឺ សិបទីល (SEPTYL)។
សិបទីល គឺជាជម្រើសទីមួយ ដើម្បីជួយដល់សុខភាពមាត់ធ្មេញ។ សិបទីល អាចសម្លាប់មេរោគ កាត់បន្ថយកំណកកំបោរជាប់ធ្មេញ សម្អាតធ្មេញ បំបាត់ក្លិនមាត់ និងធ្វើឲ្យខ្យល់ដង្ហើមស្រស់ថ្លា៕