នេះគឺជាសំណួរមួយ ដែលមិនមានចម្លើយពិតប្រាកដនោះទេ។ ជារឿយៗ គ្រូពេទ្យមិនអាចចង្អុលបង្ហាញយ៉ាងពិតប្រាកដថាតើ អ្វីដែលបង្កអោយមានជាជំងឺឆ្កួតជ្រូក ចំពោះបុគ្គលណាមួយឡើយ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប៉ុន្តែ អ្នកវិទ្យាសាស្ត្រដឹងថា មានរឿងមួយចំនួន ដែលអាចធ្វើអោយមនុស្សវិវត្តទៅជាជំងឺឆ្កួតជ្រូក ដែលបញ្ហាទាំងនោះរួមមាន ៖

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

– គ្រោះថ្នាក់ខួរក្បាល ដូចជាគ្រោះថ្នាក់ចរាចរណ៍ដោយឡានបុកគ្នា ឬគ្រោះថ្នាក់ពេលជិះកង់
– ការឆ្លងមរោគ ឬជំងឺដែលបានប៉ះពាល់ ដែលនាំអោយវិវត្តទៅជាខួរក្បាលរបស់ទារក អំឡុងពេលមានផ្ទៃពោះ
– កង្វះអុកស៊ីសែនទៅលើខួរក្បាលកុមារអំឡុងពេលកើត
– ជំងឺរលាកស្រោមខួរក្បាល ជំងឺរលាកខួរក្បាល ឬប្រភេទនានានៃការឆ្លងមេរោគ ដែលប៉ះពាល់លើខួរក្បាល
– ដុំសាច់ក្នុងខួរក្បាល ឬជំងឺដាច់សរសៃឈាមខួរក្បាល
– ការពុលដូចជា ការពុលស្រាជាដើម។

ជំងឺឆ្កួតជ្រូក គឺមិនឆ្លងនោះទេ (អ្នកមិនអាចកើតមានវា តាមរយៈការប៉ះពាល់នរណាម្នាក់ ដែលមានជំងឺនេះនោះទេ)។ វាមិនអាចឆ្លងតាមតំណរពូជផងដែរ។

ប៉ុន្តែ អ្នកដែលមានសាច់ញាតិជិតស្និទ្ធដែលមានជំងឺឆ្កួតជ្រូក មានហានិភ័យខ្ពស់ជាងអ្នកដែលមិនមានប្រវត្តិគ្រួសារ ឬសាច់ញាតិមានការប្រកាច់នោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង