ក្នុងពោះវៀន គឺតែងតែមានវត្តមានខ្យល់ដែលមានចាប់ពីក្រពះទៅទល់នឹងរន្ធគូថ។ យើងអាចកត់សម្គាល់ដឹងពីខ្យល់នៅពោះវៀនបានប្រសិនបើវាមានច្រើនហួសប្រមាណ ឬបង្កអោយមានការឈឺចាប់។

មានខ្យល់ច្រើនពេកនៅក្នុងក្រពះ ឬពោះវៀនផ្នែកខាងលើអាចបណ្តាលភើរ។ ហើយបើវាមានខ្យល់ច្រើននៅពោះវៀនផ្នែកខាងក្រោមវាអ្នកអាចបណ្តាលអោយផោម។ វាអាចបណ្តាលអោយចុក ឬឈឺពោះដោយមិនមានមូលហេតុច្បាស់លាស់។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

មានមនុស្សភាគច្រើនផោមតែម្តងម្កាលតែប៉ុណ្ណោះ តែអ្នកខ្លះវិញច្រើនដងក្នុងមួយថ្ងៃហើយអាចជាទម្លាប់ជាធម្មតាប្រចាំថ្ងៃរបស់គេ។ ជួនកាលការមានខ្យល់ក្នុងពោះវៀនលើសលប់អាចបង្ហាញពីបញ្ហានៃការរំលាយអាហារ។

ការមានខ្យល់ក្នុងពោះវៀនច្រើនផ្នែកខាងលើអាចបណ្តាលមកពីការលេបខ្យល់ច្រើនពេកដែលបរិភោគអាហារ ឬទំពារស្ករកៅស៊ូជាដើម។ ចំពោះពោះវៀនផ្នែកខាងក្រោមវិញវាអាចមកពីសកម្មភាពរបស់ពពួកបាក់តេរីទៅលើម្ហូបអាហារដែលមិនត្រូវបានបំបែកហើយធ្លាក់រហូតដល់ដល់ពោះវៀនធំ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

វាជាប់ទាក់ទងទៅនឹងសកម្មភាពរបស់បាក់តេរីដែលបង្កើតនូវអ៊ីដ្រូសែន កាបូនឌីអុកស៊ីត ហើយជួនកាលឧស្ម័នមេតាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង