មានកត្តាផ្សេងគ្នាជាច្រើនអាចបណ្តាលអោយមានទឹកដោះតិចក្នុងពេលអំឡុងពេលបំបៅដោះកូន ដែលកត្តាទាំងនោះអាចមានដូចជាការមិនចាប់ផ្តើមបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាល និងការប្រើប្រាស់ថ្នាំមួយចំនួនជាដើម។ ពេលខ្លះការវះកាត់សុដន់ពីមុនមកអាចប៉ះពាល់ដល់ការផលិតទឹកដោះផងដែរ។ កត្តាមួយចំនួនទៀតដូចជាកូនកើតមិនគ្រប់ខែ ម្តាយធាត់ពេក ម្តាយមានជំងឺទឹកនោមផ្អែមប្រភេទទី1ក៏អាចប៉ះពាល់ដល់ការផលិតទឹកដោះផងដែរ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

តែសូមកុំបារម្ភ បើទោះជាស្ត្រីជាច្រើនមានការបារម្ភអំពីការខ្វះទឹកដោះ តែការផលិតទឹកដោះមិនគ្រប់គ្រាន់គឺកម្រនឹងកើតមានណាស់។ ជាការពិតណាស់ស្ត្រីភាគច្រើនអាចផលិតទឹកដោះបានមួយភាគបីលើសពីតម្រូវការរបស់ទារក។

ដើម្បីបង្កើនការផលិតទឹកដោះអ្នកគួរ៖

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

  • បំបៅដោះកូនបានឆាប់តាមដែលអាចធ្វើទៅបាន៖ ការដំអក់យូរមិនចាប់ផ្តើមបំបៅដោះកូនភ្លាមៗបន្ទាប់ពីសម្រាល អាចរួមចំណែកដល់ការផលិតទឹកដោះតិច។
  • បំបៅអោយបានញឹកញាប់៖ ក្នុង១សប្តាហ៍ដំបូងសូមបំបៅដោះកូនយ៉ាងហោចណាស់ពីរទៅបីម៉ោងម្តង។ ការបំបៅដោះតិចដងពេកអាចរួមចំណែកដល់ការផលិតទឹកដោះបានទាប។
  • ចូរប្រុងប្រយ័ត្នក្នុងការបំបៅ៖ វាមិនជាបញ្ហានោះទេសម្រាប់កូនរបស់អ្នកក្នុងការបំបៅដោះតែម្ខាង ប៉ុន្តែប្រសិនបើញឹកញាប់ពេក ការផលិតទឹកដោះរបស់អ្នកអាចនឹងថយចុះ។ សូមប៊ឺតទឹកដោះចេញពីសុដន់ម្ខាងទៀត ដើម្បីបន្ថយសម្ពាធ រហូតដល់ទារកអាចចាប់ផ្តើមអឹមបានកាន់តែច្រើន។
  • ចូរកុំរំលងការបំបៅដោះ៖ ប្រសិនបើអ្នកនៅឆ្ងាយពីកូន ឬសម្រេចអោយកូនអឹមទឹកដោះគោមួយរយៈសិន ចូលច្របាច់សុដន់ដើម្បីជួយក្នុងការផលិតទឹកដោះ។
  • ចូលប្រើថ្នាំដោយមានការប្រុងប្រយ័ត្ន៖ ថ្នាំមួយចំនួនអាចកាត់បន្ថយការផលិតទឹកដោ ដែលក្នុងនោះរួមមានថ្នាំដែលមានផ្ទុកពពួក pseudoephedrine។
  • ជៀសវាងការសេពគ្រឿងស្រវឹង និងជាតិនីកូទីន៖ ការញ៉ាំស្រាកម្រិតមធ្យមទៅច្រើនអាចកាត់បន្ថយដល់ការផលិតទឹកដោះ។ ការជក់បារីក៏អាចមានឥទ្ធិពលដូចគ្នា៕