ជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយ គឺជាការរលាកថ្លើមដោយសារតែប្រតិកម្មតបទៅនឹងសារធាតុមួយចំនួនដែលអ្នកកំពុងប៉ះពាល់ជាមួយ ។
ជំងឺរលាកថ្លើម ដោយសារតែការពុលអ្វីមួយអាចត្រូវបានបង្កឡើងដោយសារគ្រឿងស្រវឹង សារធាតុគីមីថ្នាំ ឬអាហារបំប៉ន។ នៅក្នុងករណីមួយចំនួនជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយមានការរីកចម្រើនក្នុងរយៈពេលប៉ុន្មានម៉ោង ឬថ្ងៃនៃការប៉ះពាល់នឹងជាតិពុលមួយនោះ ។
នៅក្នុងករណីផ្សេងទៀតវាអាចកើតមានរាប់ខែនៃការប្រើប្រាស់ជាប្រចាំមុនពេលមានរោគសញ្ញានៃជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយលេចឡើង។ រោគសញ្ញានៃជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយជាញឹកញាប់បាត់ទៅវិញនៅពេលដែលការប៉ះពាល់ទៅនឹងជាតិពុលត្រូវបានបញ្ឈប់។ ប៉ុន្តែជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយអាចធ្វើអោយខូចថ្លើមជាអចិន្ត្រៃយ៍ នាំអោយក្រិនមិនអាចត្រឡប់មកវិញបាននៃជាលិកាថ្លើម( ក្រិនថ្លើម ) និងនៅក្នុងករណីមួយចំនួនអាចធ្វើអោយខ្សោយថ្លើមតែម្តង។ ព្រោះវាមិនអាចដឹងថាតើអ្នកនឹងមានប្រតិកម្មទៅនឹងថ្នាំណាមួយ ជំងឺរលាកថ្លើមដែលបណ្តាលមកពីការពុលអ្វីមួយតែងតែមិនត្រូវបានទប់ស្កាត់បាននោះទេ។
ប៉ុន្តែអ្នកអាចកាត់បន្ថយការប្រឈមមុខនឹងបញ្ហាថ្លើមបានប្រសិនបើអ្នក:
- កម្រិតការប្រើប្រាស់ថ្នាំ ប្រើប្រាស់ថ្នាំដែលមានវេជ្ជបញ្ជា និងមិនមានវេជ្ជបញ្ជាតែនៅពេលដែលចាំបាច់បំផុតតែប៉ុណ្ណោះ។
- ប្រើថ្នាំតាមតែវេជ្ជបញ្ជាតែប៉ុណ្ណោះ អនុវត្តតាមការណែនាំសម្រាប់ការប្រើប្រាស់ថ្នាំ។ មិនប្រើលើសពីចំនួនដែលបានផ្ដល់អនុសាសន៍អោយប្រើ សូម្បីតែរោគសញ្ញារបស់អ្នកហាក់បីដូចជាមិនមានភាពប្រសើរឡើងក៏ដោយ។ ដោយសារតែ ផលប៉ះពាល់នៃថ្នាំបំបាត់ការឈឺចាប់មានច្រើន ឈប់ប្រើមុនវាជាការល្អជាងការប្រើច្រើនពេក។
- ត្រូវប្រុងប្រយ័ត្នជាមួយនឹងឱសថរុក្ខជាតិ និងអាហារបំប៉ន កុំស្មានថាផលិតផល ធម្មជាតិនឹងមិនបណ្តាលអោយមានគ្រោះថ្នាក់។ ពិភាក្សាអំពីអត្ថប្រយោជន៍ និងហានិភ័យជាមួយវេជ្ជបណ្ឌិតរបស់អ្នកមុនពេលប្រើប្រាសឱសថ និងអាហារបំប៉នទាំងនេះ ។
- ចូរកុំប្រើគ្រឿងស្រវឹង ជាមួយថ្នាំ គ្រឿងស្រវឹង និងថ្នាំគឺជាការរួមបញ្ចូលគ្នាដ៏អាក្រក់មួយ។ ប្រសិនបើអ្នកកំពុងប្រើថ្នាំacetaminophen(Paracetamol) សូមកុំសេពគ្រឿងស្រវឹង។ សូមសួរគ្រូពេទ្យ ឬឪសថការីអំពីទំនាក់ទំនងរវាងថ្នាំដែលអ្នកត្រូវប្រើប្រាស់ នឹងគ្រឿងស្រវឹង។
- ប្រុងប្រយ័ត្ននឹងសារធាតុគីមី ប្រសិនបើអ្នកធ្វើការជាមួយ ឬប្រើប្រាស់សារធាតុគីមីដែលមានគ្រោះថ្នាក់ សូមប្រើប្រាសឧប្បករណ៏សម្រាប់ការពារខ្លួនអ្នកពីការប៉ះពាល់។
- រក្សាទុកថ្នាំ និងសារធាតុគីមីអោយឆ្ងាយពីកុមារ ថ្នាំទាំងអស់ និងថ្នាំគ្រាប់វីតាមីនត្រូវទុកអោយឆ្ងាយពីកុមារ និងនៅក្នុងធុងដែលកុមារមិនអាចបើកបានដូច្នេះកុមារនឹងមិនអាចលេបដោយចៃដន្យបាននោះទេ៕