ភ្នែកក្រហមគឺជាបញ្ហាដែលកើតមានជាញឹកញាប់មួយ និងអាចកើតឡើងតែភ្នែកម្ខាង ឬទាំងសងខាង។ ភាពក្រហមនេះមានជាប់ទាក់ទងនឹងការរីករបស់សរសៃឈាមលើផ្ទៃរបស់ភ្នែក ដោយសារតែការរលាក ការកកិត ឬការបង្ករោគ ។
ភាគច្រើន ការរលាកដែលនាំឱ្យក្រហមភ្នែកនោះកើតឡើងនៅលើភ្នាសគម្របភ្នែកពណ៌ស និងកម្រាលរបស់ត្របកភ្នែកខាងក្នុង។ ខាងក្រោមនេះគឺជាមូលហេតុមួយចំនួននៃការក្រហមភ្នែក៖
- អាឡែហ្ស៊ីភ្នែក
- ការបង្ករោគដោយបាក់តេរីនៅភ្នែក
- រលាកត្របកភ្នែក
- ដាច់ដោចស្រទាប់ភ្នែកខាងក្រៅគេបង្អោះ
- ដំបៅនៅស្រទាប់ភ្នែកក្រៅគេបង្អោះ
- ភ្នែកស្ងួត
- ជំងឺត្របកភ្នែកលានចេញក្រៅ
- ជំងឺត្របកភ្នែកលានចូលក្នុង
- រលាកភ្នាសគ្រប់ភ្នែកខាងក្នុង
- មានកំទិចកំទីនៅក្នុងគ្រាប់ភ្នែក
- អាឡែហ្ស៊ីអាកាសធាតុ
- រលាកភ្នែក
- ការបង្ករោគធ្ងន់ធ្ងរនៅជាលិកាជុំវិញភ្នែក៕