ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការការពារអ្នកពីជំងឺដាច់សរសៃឈាម។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែកាត់បន្ថយញ៉ាំអាហារដែលមានផ្ទុកអំបិលខ្ពស់ ស្ករខ្ពស់ និងខ្លាញ់ខ្ពស់ ព្រោះវាជាអាហារដែលធ្វើឲ្យសម្ពាធឈាមអ្នកឡើងខ្ពស់ខុសធម្មតា ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខ្លាំងណាស់។
- អ្នកគួរតែរក្សាទម្លាប់វាស់សម្ពាធឈាមជារៀងរាល់ថ្ងៃ ព្រោះវាអាចជួយអ្នកដឹងទាន់ថាតើសម្ពាធឈាមអ្នកឡើងខ្ពស់ឬទេ។ ការធ្វើបែបនេះ នឹងអាចជួយអ្នកមិនឲ្យប្រឈមនឹងជំងឺដាច់សរសៃឈាមងាយនោះទេ។
- ប្រសិនជាអ្នកមិនចង់ប្រឈមនឹងគ្រោះថ្នាក់នៃការដាច់សរសៃឈាម អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីស្រា និងបារី ព្រោះរបស់២មុខនេះជាឃាតករសម្ងាត់ក្នុងការធ្វើឲ្យសុខភាពអ្នកគ្រោះថ្នាក់គ្រប់ផ្នែក៕