ជំងឺផ្តាសាយ ឬជំងឺគ្រុនផ្តាសាយរបស់អ្នកមិនគួរអាចធ្វើឲ្យអ្នកដកដង្ហើមខ្លីៗ ឬធ្វើឲ្យដើមទ្រូងរបស់អ្នកឈឺចាប់ឡើយ។ ប្រសិនបើវាកើតឡើងចំពោះអ្នក វាអាចជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរដូចជាជំងឺបេះដូង ជំងឺហឺត ឬជំងឺរលាកសួត។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
ចូរប្រញាប់ហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតរបស់អ្នក ឬទៅបន្ទប់សង្គ្រោះបន្ទាន់ ពីព្រោះជំងឺគ្រុនក្តៅរបស់អ្នកមិនមែមស្រាលនោះទេ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើវាមិនបាត់ វាអាចមានន័យថាអ្នកមានការឆ្លងមេរោគមួយផ្សេងទៀតនៅក្នុងខ្លួនដែលត្រូវការការព្យាបាល។ ជាទូទៅ គ្រុនក្តៅសម្រាប់មនុស្សពេញវ័យ គឺមានសីតុណ្ហភាពលើសពី ៣៨ អង្សារសេ។
រាងកាយរបស់អ្នកត្រូវការវត្ថុរាវ ដើម្បីធ្វើការបានត្រឹមត្រូវ។ ប្រសិនបើអ្នកមិនអាចផឹកអ្វីបានទេ ឬប្រសិនបើអ្នកមិនចង់ក្អួត អ្នកប្រហែលជាត្រូវទៅមន្ទីរពេទ្យ ដើម្បីទទួលបានវត្ថុរាវតាមរយៈការចាក់សេរ៉ូម។
ប្រសិនបើវាឈឺណាស់ ដើម្បីលេបទឹក ឬអាហារ។ នោះក៏មិនធម្មតាដែរ។ ទោះបីជាការឈឺបំពង់ក អាចធ្វើឲ្យឈឺចាប់បន្តិចពេលលេបក៏ដោយ ក៏ការឈឺចាប់ធ្ងន់ធ្ងរ អាចជាសញ្ញានៃការឆ្លង ឬការរងរបួសដែលត្រូវការព្យាបាលដោយគ្រូពេទ្យ។
ការក្អកធ្ងន់ធ្ងរយូរអង្វែង ក៏ជារោគសញ្ញាចម្បងនៃការក្អកមាន់ផងដែរ ដែលជាជំងឺមួយដែលកើតមានជាទូទៅនៅក្នុងផ្នែកជាច្រើននៃសហរដ្ឋអាមេរិក។ ដូច្នេះ ប្រសិនបើអ្នកអ្នកក្អកច្រើនជាង ៣ សប្តាហ៍ គ្រូពេទ្យអាចផ្តល់ការធ្វើតេស្តដល់អ្នក។ ដើម្បីដឹងថាតើអ្នកមានបញ្ហាអ្វីផ្សេងឬអត់។
ប្រសិនបើថ្នាំផ្តាសាយរបស់អ្នកមិនផ្តល់ឲ្យអ្នកនូវការធូរស្បើយ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីទទួលបានការព្យាបាលបន្ថែម។ឮ
ដើម្បីបង្ការ និងបន្ធូរបន្ថយរោគផ្តាសាយរបស់អ្នកកុំឲ្យធ្ងន់ធ្ងរ យើងខ្ញុំសូមណែនាំអ្នកនូវពួកថ្នាំដ៏ល្អបំផុត ដើម្បីជួយទប់ស្កាត់ និងព្យាបាលបញ្ហារបស់អ្នក នោះគឺ Rhinex។
Rhinex ជាប្រភេទថ្នាំបំបាត់អាការៈផ្តាសាយ និងគ្រុនក្តៅបានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងមិនធ្វើឲ្យងងុយគេងទៀតផង។ Rhinix មានលក់តាមបណ្តាឱសថស្ថានស្របច្បាប់នានានៅក្នុងប្រទេសកម្ពុជា៕