អ្នកវិទ្យាសាស្ត្រសង្ស័យថា ការឆ្លងមេរោគ H. Pylori អាចឆ្លងដោយសារតែការឆ្លងមេរោគនេះ ហាក់ដូចជាមានឡើងនៅក្នុងគ្រួសារ ហើយកើតមានជាទូទៅ នៅកន្លែងដែលមនុស្សរស់នៅចង្អៀត ឬមានស្ថានភាពគ្រួសារមិនគាប់ប្រសើរ។ ទោះបីជាការស្រាវជ្រាវបានបង្ហាញថា ការឆ្លងមេរោគ ត្រូវបានឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ក៏ពិតមែន ប៉ុន្តែ ថាតើវាកើតឡើងដោយរបៀបណានោះ មិនត្រូវបានគេដឹងនោះទេ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

មនុស្សគ្រប់គ្នាអាចឆ្លងមេរោគ H. Pylori នេះដោយមិនដឹងថាតើ ខ្លួនឯងមានការឆ្លងមេរោគ ពីព្រោះ វាមិនបង្កើតជារោគសញ្ញានោះទេ។ នៅពេលដែលបាក់តេរីនេះបង្កអោយចេញជារោគសញ្ញា ជាធម្មតា វាមានរោគសញ្ញានៃការរលាកក្រពះ ឬជំងឺដំបៅក្រពះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ចំពោះកុមារ រោគសញ្ញានៃការរលាកក្រពះ អាចរួមមាន ចង្អោរ ក្អួត និងត្អូញត្អែរញឹកញាប់អំពីការឈឺពោះ។ ទោះជាយ៉ាងណាក៏ដោយ រោគសញ្ញាទាំងនេះត្រូវបានឃើញក្នុងជំងឺនៃកុមារជាច្រើន។

មេរោគ H. Pylori ដែលត្រូវបានគេហៅថា Campylobacter Pylori ក៏អាចបណ្តាលអោយកើតជំងឺដំបៅក្រពះផងដែរ។ ចំពោះកុមារធំៗ និងមនុស្សពេញវ័យ រោគសញ្ញាទូទៅបំផុតនៃជំងឺដំបៅក្រពះ គឺការក្រហាយពោះ ដែលជាធម្មតា នៅពីក្រោមឆ្អឹងជំនី និងនៅពីលើផ្ចិត។ ការឈឺនេះ ជារឿយៗ កាន់តែឈឺខ្លាំងឡើងនៅពេលដែលពោះទទេ និងរាងអន់ឈឺភ្លាមៗ នៅពេលដែលញ៉ាំអាហារ ផឹកទឹកដោះគោ ឬប្រើថ្នាំប្រឆាំងនឹងការចេញអាស៊ីត។

កុមារដែលមានជំងឺដំបៅក្រពះ អាចមានដំបៅដែលហូរឈាម បណ្តាលអោយមានក្អួតធ្លាក់ឈាម ឬជុះលាមកខ្មៅ។ កុមារតូចៗដែលមានជំងឺដំបៅក្រពះ អាចមិនមានរោគសញ្ញាច្បាស់នោះទេ ដូចនេះជំងឺរបស់ពួកគេអាចពិបាកនឹងធ្វើរោគវិនិច្ឆ័យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង