ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់គេងដែលអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកចុះបាន។ តើមានអ្វីខ្លះទៅ?
- មុនពេលដែលអ្នកចូលគេង អ្នកអាចត្រាំជើងបាន ព្រោះការត្រាំជើងអាចធ្វើឲ្យឈាមក្នុងរាងកាយរបស់អ្នកដើរបានស្រួល ដោយធ្វើឲ្យអ្នកមានអារម្មណ៍ធូលស្រាល នោះអ្នកនឹងគេងលក់បានស្រួលណាស់។ នៅពេលដែលអ្នកគេងលក់ស្រួល នោះជំងឺអ្វីក៏មិនរត់មករកអ្នកដែរ ជាពិសេស មិនងាយលើសឈាមនោះឡើយ។
- មុនពេលដែលអ្នកចូលគេង អ្នកក៏អាចហាត់ប្រាណដោយធ្វើចលនាស្រាលៗមួយចំនួនបានផងដែរ ព្រោះវាអាចធ្វើឲ្យសម្ពាធឈាមរបស់អ្នកនឹងនរ ដោយធ្វើឲ្យមិនងាយលើសនោះទេ ថែមទាំងធ្វើឲ្យអ្នកគេងលក់បានស្រួលណាស់។
- បើអ្នកទម្លាប់គេងម៉ោង៩ អ្នកគួរតែចូលគេងឲ្យបានទៀងម៉ោងជារៀងរាល់យប់ ព្រោះវានឹងធ្វើឲ្យអ្នកគេងលក់បានស្រួល និងគ្រប់ម៉ោង។ ជាហេតុដែលធ្វើឲ្យសម្ពាធឈាមមិនងាយលើសនោះទេ៕