ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាហារដែលធ្វើឲ្យអ្នកមិនងាយជួបនឹងជំងឺដាច់សរសៃឈាម។ តើមានអ្វីខ្លះទៅ?
- អ្នកគួរតែកាត់បន្ថយញ៉ាំប្រៃ ព្រោះនៅពេលដែលអ្នកពិសារប្រៃច្រើន នឹងធ្វើឲ្យបេះដូង និងសរសៃឈាមរបស់អ្នករងសម្ពាធខ្លាំង ដោយធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺដាច់សរសៃឈាមខ្លាំងណាស់។ ដូចនេះ អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើស្រស់ៗឲ្យបានច្រើន ហើយក្នុងពេលចម្អិនអាហារមិនគួរដាក់អំបិលច្រើននោះទេ។ ជាពិសេស អាហារកំប៉ុងក៏មិនគួរញ៉ាំច្រើនដែរ ព្រោះក្នុងនោះមានផ្ទុកជាតិអំបិលខ្ពស់ណាស់។
- អ្នកគួរតែញ៉ាំអាហារដែលមានផ្ទុកសារធាតុប៉ូតាស្យូមឲ្យបានច្រើន ព្រោះវាអាចជួយសម្រួលសរសៃឈាម ដោយធ្វើឲ្យមិនស្ទះ ហើយជួយបញ្ចុះសម្ពាធឈាមផងដែរ។ ដូចនេះ អ្នកអាចបរិភោគដំឡូងផ្អែម សណ្តែកស ផ្ទី ចេក ក្រូច និងត្រីជាដើម ព្រោះក្នុងនោះមានផ្ទុកប៉ូតាស្យូមខ្ពស់ណាស់៕