ថ្លើម គឺជាសរីរាង្គមួយដ៏សំខាន់ ដែលចាំបាច់ដល់ភាពរឹងមាំរបស់មនុស្ស និងសុខភាព។ វាជួយក្នុងការរំលាយអាហារ បំបាត់សារធាតុពុល និងស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ ដែលរាងកាយត្រូវការសម្រាប់ការរស់រានមានជីវិត។ មនុស្សមួយចំនួនអាចកើតមកមានបញ្ហាថ្លើមពីកំណើត ចំណែកឯអ្នកផ្សេងទៀត អាចខូចថ្លើមដោយសារតែប៉ះពាល់ទៅនឹងសារធាតុគីមីគ្រោះថ្នាក់ គ្រឿងស្រវឹង ឬដោយសារការឆ្លងមេរោគ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្នកមិនគួរធ្វេសប្រហែសជាមួយនឹងសញ្ញាដំបូងដែលបង្ហាញថា អ្នកមានបញ្ហាថ្លើមនោះទេ។ កាលណាអ្នកដឹងក្នុងដំណាក់កាលដំបូង នោះអ្នកអាចពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីធានាឱ្យបាននូវការព្យាបាលអោយបានត្រឹមត្រូវ។ រោគសញ្ញា ដែលអាចអោយអ្នកដឹងមានដូចជា ៖

• ការផ្លាស់ប្តូរពណ៌ស្បែក ៖ អាចប្រែទៅជាពណ៌លឿង។ នេះមានន័យថា ក្រចកដៃ ឬចុងម្រាមដៃ អាចប្រែជាពណ៌លឿងដោយសារតែថ្លើមមិនមានលទ្ធភាពបញ្ចេញជាតិពុលអោយបានត្រឹមត្រូវចេញពីរាងកាយ និងការដក់ជាតិប៊ីលីរុយប៊ីន (ពណ៌លឿង) នៅក្រោមស្បែក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• រមាស់ស្បែក ឬងាយនឹងប្រតិកម្ម។

• ដូរពណ៌ទឹកនោម និងពណ៌លាមក ៖ ទឹកនោមអាចប្រែជាពណ៌ក្រម៉ៅ ហើយលាមកអាចស្លេក មានឈាម ឬពណ៌ដូចជ័រកៅស៊ូ។

• ការប្រែប្រួលនៅតំបន់ពោះ ៖ អាចមានចុក ឬឈឺចាប់នៅក្នុងពោះ។ អាចមានកើតទាចទឹក ដែលបង្កឱ្យពិបាកក្នុងការដកដង្ហើម។

• អស់កំលាំង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង