ខណៈដែលបរិមាណនៃការគេង ជាមធ្យមក្នុងមួយថ្ងៃចំពោះកុមារអាយុប៉ុណ្ណេះ គឺ ១៣ ម៉ោង ទៅ ១៤ ម៉ោង ចំនួនធម្មតា គឺប្រហែលគ្នាចំពោះដំណាក់កាលនេះ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

កូនរបស់អ្នក អាចនឹងគេងមួយភ្លែតៗពីរដង គឺម្តងនៅពេលព្រឹក និងម្តងទៀត នៅពេលថ្ងៃក្រោយពីអាហារថ្ងៃត្រង់។ រយៈពេលជាមធ្យមនៃការគេងនេះ គឺប្រហែលជា ១ ម៉ោង។ កុមារមួយចំនួននឹងគេង ២០ នាទី ខណៈដែលកុមារដទៃទៀតគេងយូរជាងនេះ។ ការគេងថ្ងៃនេះ ជួយការពារកុមារពីបញ្ហាមួរម៉ៅពីការគេងនៅពេលយប់ ដូចនេះ វាជារឿងសំខាន់ដែលពួកគេត្រូវគេងអោយបានយូរគ្រប់គ្រាន់នោះ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

នេះគឺជាអាយុដែលកូនរបស់អ្នកអាចចាប់ផ្តើមមិនចង់គេងថ្ងៃ ដោយសារតែគេមិនចង់នៅឆ្ងាយពីអ្នក ប៉ុន្តែ ការគេងថ្ងៃនេះ នឹងជួយគេ និងអ្នក អោយរីករាយនាពេលម៉ោងដែលគាត់លេង។ ចំនុចសំខាន់ គឺត្រូវមានម៉ោងនៃការគេងថ្ងៃអោយនៅថេរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង