ខ្សោយថ្លើមស្រួចស្រាវ គឺជាការបាត់បង់មុខងារនៃថ្លើមដែលកើតឡើងយ៉ាងឆាប់រហ័សដែលជាទូទៅច្រើនកើតលើបុគ្គលដែលមិនធ្លាប់មានជំងឺថ្លើមពីមុនឡើយ។ ខ្សោយថ្លើមស្រួចស្រាវកើតមានតិចជាងជំងឺខ្សោយថ្លើមរ៉ាំរ៉ៃដែលមានការវិវត្តយឺតៗ។

ជំងឺខ្សោយថ្លើមស្រួចស្រាវ គឺជាជំងឺដែលធ្ងន់ធ្ងរដែលអាចបង្កអោយមានផលវិបាកធ្ងន់ធ្ងររួមទាំងការហូរឈាមច្រើនហួសប្រមាណ និងការឡើងសម្ពាធនៅក្នុងខួរក្បាល។ វាជាជំងឺដែលតម្រូវអោយមានការសង្គ្រោះបន្ទាន់ដែលត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដោយអាស្រ័យលើមូលហេតុ ជំងឺខ្សោយថ្លើមស្រួចស្រាវពេលខ្លះអាចត្រឡប់ទៅមុខងារបានធម្មតាវិញដោយការព្យាបាល។ តែក្នុងស្ថានភាពជាច្រើនការប្តូរថ្លើមគឺជាការព្យាបាលតែមួយគត់។ រោគសញ្ញានៃជំងឺខ្សោយថ្លើមស្រួចស្រាវអាចរួមមានដូចជា៖

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

• ការឡើងលៀងលើស្បែក និងរង្វង់ភ្នែក (កើតលឿង)
• មានការឈឺចាប់នៅផ្នែកពោះខាងស្តាំ ផ្នែកខាងលើ
• ហើមពោះ
• ចង្អោ
• ក្អួត
• ល្ហិតល្ហៃ
• ភាន់ភាំង ឬភាន់ច្រឡំ
• ងងុយគេង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង