យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Daily Telegraph បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បាន​ជឿជាក់​ថា ពួក​គេ​បាន​ឆ្លើយ​នូវ​សំណួរ​ដែល​គេ​បាន​តស៊ូ​មតិ​គ្នា​ជា​ច្រើន​ទស​វត្ស​ន៍​រួច​ទៅ​ហើយ​ថា ការ​ពាក់អាវ​ទ្រនាប់​អាច​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​ឬ​អត់​។

មាន​ជំនឿ​មិន​ត្រឹមត្រូវ​មួយ​ដែល​និយាយ​ថា ការ​ពាក់អាវ​ទ្រនាប់​នឹង​រំខាន​ដល់​ការងារ​របស់​ប្រព័ន្ធ​ទឹករងៃ ដែល​នាំ​ឲ្យ​កើនឡើង​ជាតិពុល​ក្នុង​សុដន់​មនុស្ស​ស្រី រហូត​ដល់​ទៅ​ជា​ប្រឈម​ខ្ពស់​នឹង​មហារីក​បាន​។ ការ​ស្រាវជ្រាវ​ថ្មី​បាន​ណែនាំ​ថា ភាព​ភ័យ​ខ្លាច​នេះ​ប្រហែលជា​មិន​ត្រូវ​បាន​គេ​រក​ឃើញ​ឡើយ​។

ការ​សិក្សា​បាន​ប្រៀបធៀប​ទម្លាប់​នៃ​ការ​ពាក់អាវ​ទ្រនាប់​របស់​ស្ត្រី​ក្រោយ​រ៉ាំ​ង​រដូវ​ប្រមាណ ១០៤៤​នាក់ ជាមួយនឹង​ជំងឺមហារីក​សុដន់​ដែល​កើត​ញឹកញាប់​ពីរ​ប្រភេទ​លើ​ស្ត្រី​ចំនួន ៤៦៩​នាក់​ដែល​មិន​បាន​កើត​ជំងឺមហារីក​សុដន់​។ គេ​បាន​រក​ឃើញ​ថា វា​មិន​មាន​អ្វី​ខុស​គ្នា​គួរ​ឲ្យ​កត់សម្គាល់​ឡើង​រវាង​ក្រុម​ស្ត្រី​ដែល​ពាក់អាវ​ទ្រនាប់​ដូច​ជា ពេល​ស្ត្រី​ចាប់ផ្តើម​ពាក់អាវ​ទ្រនាប់ ដោយ​មិន​គិត​ថា​មាន​ខ្សែ ឬ​អត់​ឡើយ និង​ចំនួន​ម៉ោង​ដែល​ពួក​គេ​ពាក់អាវ​ទ្រនាប់​ក្នុង​មួយ​ថ្ងៃ​។

ដោយសារ​តែ​ការ​សិក្សា​នេះ​មាន​ដែន​កំណត់​មួយ​ចំនួន​ដូច​ជា មាន​ដែន​កំណត់​ទៅ​លើ​ការ​ផ្គូរ​ផ្គង​លក្ខណៈសម្បត្តិ​របស់​ស្ត្រី​ដែល​មាន និង​គ្មាន​ជំងឺមហារីក​។ ជាមួយ​គ្នា​នេះ​ដែរ ស្ត្រី​ភាគច្រើន​គឺ​ពាក់អាវ​ទ្រនាប់ ហើយ​ពួក​គេ​ក៏​មិន​អាច​ប្រៀប​ធឿ​ប​ជាមួយ​ស្ត្រី​ដែល​មិន​បាន​ពាក់អាវ​ទ្រនាប់ និង​ពាក់អាវ​ទ្រនាប់​ដែរ​។

ទោះបីជា​មាន​ដែន​កំណត់​នេះ​ក៏​ដោយ អ្នកដឹកនាំ​ការ​សិក្សា​នេះ​បាន​និយាយ​ថា ការ​រក​ឃើញ​នេះ​បាន​ផ្តល់​នូវ​ការ​អះអាង​មួយ​ចំនួន​ថា ទម្លាប់​នៃ​ការ​ពាក់អាវ​ទ្រនាប់​របស់​អ្នក​ហាក់បីដូចជា​មិន​មាន​បង្កើន​ការ​ប្រឈម​នឹង​ជំងឺមហារីក​សុដន់​លើ​ស្ត្រី​រ៉ាំ​ង​រដូវ​ឡើយ​។

ថ្វីបើ​មិន​មាន​ករណី​ជំងឺមហារីក​សុដន់​ទាំងអស់​ត្រូវ​បាន​គិត​ថា​អាច​បង្ការ​បាន​ក៏​ដោយ តែ​ការ​ថែរក្សា​ទម្ងន់​ដែល​ផ្តល់​សុខភាព ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម និង​ហាត់ប្រាណ​ទៀងទាត់​គួរតែ​អាច​បន្ថយ​ការ​ប្រឈម​មុខ​របស់​អ្នក​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង