អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​គឺ​គ្មាន​ភាព​កៃ​ឆ្នៃ​ដែល​មាន​ដូច​ជា បន្លែ និង​ផ្លែ​ឈើ​ស្រស់​ៗ ។ នៅ​ពេល​អ្នក​ញ៉ាំ​អាហារ​ទាំងនេះ វា​នឹង​ជួយ​បង្កើន​ថាមពល​ដល់​រាង​កាយ​ផង និង​ផ្តល់​ជីវជាតិ​ដែល​រាង​កាយ​ត្រូវការ​ថែម​ទៀត ដើម្បី​កាត់​បន្ថយ​ផលវិបាក​នានា​របស់​ជំងឺ​នេះ​ដូច​ជា ជំងឺ​គាំងបេះដូង ​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​អាហារ​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​គួរតែ​អាច​ញ៉ាំ​បាន​ដើម្បី​ពង្រឹង​ដល់​សុខភាព​ទូទៅ​៖

ផ្លែ​ប៉ោម
តាម​ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​ផ្លែ​ប៉ោម​មួយ​ថ្ងៃមួយ​ផ្លែ​រយៈពេល ៤​ស​ប្តា​ហ៍​អាច​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​បាន​រហូត​ដល់ ៤០​ភាគរយ​។ នេះ​ដោយសារ​តែ​អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ផ្លែ​ប៉ោម​មាន​ឥទ្ធិពល​ពី​សេស​ចំពោះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​តែ​ម្តង​។
ប្រូ​ខូ​លី
បន្លែ​ពណ៌​បៃតង​មួយ​នេះ​មាន​សារធាតុ​មួយ​ឈ្មោះ​ថា Sulforaphane ដែល​មាន​នាទី​ប្រឆាំង​នឹង​ការ​រលាក​បាន​ច្រើន​ប្រភេទ ហើយ​ក៏​អាច​ការពារ​សរសៃឈាម​ពី​ការ​ខូចខាត​របស់​បេះដូង​សរសៃឈាម​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ទៀត​។
ខ្ទឹមស
ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា វា​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ការ​រលាក និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​លើ​អ្នកជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​បាន​។ ក្រៅពី​នេះ​វា​ក៏​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផង​ដែរ​។
ដំឡូងជ្វា
ដំឡូងជ្វា​អាច​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​គ្រាប់​ឈាម HbA1c ពី ០,៣០ ទៅ​០,៥៧​ភាគរយ និង​បញ្ចុះ​ជាតិ​ស្ករ​ក្នុង​ឈាម​នៅ​ពេល​មិន​ញ៉ាំ​អាហារ​បាន​ពី ១០ ទៅ​១៥​លេខ​ដែរ​។ ដំឡូង​នេះ​មាន​សារធាតុ Anthocyanins ដែល​ជា​សារធាតុ​បំពាក់​ពណ៌​បែប​ធម្មជាតិ​មួយ​ធ្វើ​ឲ្យ​ដំឡូងជ្វា​មាន​ពណ៌​លឿងចាស់​។
ស្ត្រ​បឺ​រី
ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​អង់​ទី​អុក​ស៊ី​ដង់ Anthocyanins ខ្ពស់​ដែល​ធ្វើ​ឲ្យ​វា​ទៅ​ជា​ពណ៌​ក្រហម​។ សារធាតុ​នេះ​ដែរ​អាច​បន្ថយ​កម្រិត​អាំង​ស៊ុ​យ​លី​ន និង​កូ​ឡេ​ស្តេ​រ៉ុល​ក្រោយ​ពី​បាយ​រួច​។ វា​ក៏​ពង្រឹង​ដល់​សុខភាព​បេះដូង និង​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​នាំ​ឲ្យ​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង