បេះដូង គឺជា​សរីរាង្គ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​រាង​កាយ ហើយ​វា​ក៏​ច្រើន​តែ​រង​ការ​ប៉ះពាល់​ច្រើន​ផង​ដែរ ដោយសារ​របៀប​រស់នៅ និង​របប​អាហារ​មិន​បាន​ត្រឹមត្រូវ ជា​ពិសេស​អាហារ​កៃ​ឆ្នៃ​តែ​ម្តង​។ បើសិនជា​អ្នក​បារម្ភ​ក្រែង​បេះដូង​ប្រឈម​នឹង​ការ​ខូចខាត ដោយសារ​តែ​អាហារ​ដែល​អ្នក​ញ៉ាំ ដូច្នេះ​អ្នក​គ្រាន់តែ​ផ្លាស់​ប្តូរ​អាហារ​ណា​ដែល​ល្អ​ចំពោះ​សុខភាព នោះ​អ្វី​ៗ​នឹង​ល្អ​ប្រសើរ​ជាង​មុន​ហើយ​។ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយ​ចំនួន​ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​មនុស្ស​យើង​៖

ផ្លែ​ឪឡឹក
សម្រាប់​អ្នក​ដែល​ចង់​រក្សា​បេះដូង​ឲ្យ​មាន​សុខភាព​ល្អ ការ​ញ៉ាំ​ផ្លែ​ឪឡឹក​នឹង​អាច​ជួយ​បាន​។ តើ​អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​ផ្លែ​ឈើ​នេះ​ល្អ​ខ្លាំង? នេះ​ដោយសារ​តែ វា​មាន​កាឡូរី​ទាប តែ​មាន​ជាតិ​សរសៃ​ខ្ពស់ ព្រមទាំង​មាន​អង់​ទី​អុក​ស៊ី​ដង់​ច្រើន​ទៀត​។ ពណ៌​ក្រហម​របស់​ផ្លែ​ឪឡឹក​ផ្ទុក​ទៅ​ដោយសារ​ធាតុ Lycopene ដែល​ល្អ​ចំពោះ​សុខភាព​បេះដូង​។ ក្រៅពី​នេះ ផ្លែ​ឪឡឹក​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​វីតាមីន A និង C ម៉ា​ញ៉េ​ស្យូ​ម និង​ប៉ូ​តា​ស្យូ​ម​ដែរ​។

យ៉ា​អួរ
ភាគច្រើន​គេ​ញ៉ាំ​យ៉ា​អួរ​ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ថា វា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​បេះដូង​ទេ? ការ​ញ៉ាំ​យ៉ា​អួរ​មាន​ប្រយោជន៍​ច្រើន​ណាស់ ហើយ​មួយ​ក្នុង​នោះ​គឺ​ជួយ​រក្សា​អញ្ចាញធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​ការពារ​បេះដូង​ថែម​ទៀត​។ ការ​ញ៉ាំ​យ៉ា​អួរ នឹង​ផ្តល់​ជា​វីតាមីន ជាតិ​រ៉ែ ព្រមទាំង​ប្រូ​បាយ​អូ​ទិច​ដែល​មាន​ប្រយោជន៍​ដល់​ការ​រំលាយ​អាហារ​។

បន្លែ និង​ផ្លែ​ឈើ
ការ​ញ៉ាំ​បន្លែ​និង​ផ្លែ​ឈើ​ច្រើន​គឺជា​អ្វី​ដែល​អាច​ជួយ​ដល់​សុខភាព​បេះដូង​បាន​ហើយ​។ គ្រូពេទ្យ​ភាគច្រើន​តែងតែ​ណែនាំ​ឲ្យ​អ្នក​ញ៉ាំ​បន្លែ និង​ផ្លែ​ឈើ​យ៉ាង​ហោច​ណាស់ ៣​ភាគ​បួន​នៃ​អាហារ​ដែល​ញ៉ាំ​មួយ​ពេល​ៗ ដោយសារ​តែ​វា​នឹង​ផ្តល់​នូវ​ជីវជាតិ​ដ៏​មាន​ប្រយោជន៍​ច្រើន​ដូច​ជា វីតាមីន និង​ជាតិ​រ៉ែ រួម​ទាំង​អង់​ទី​អុក​ស៊ី​ដង់ ដែល​អាច​បង្កើន​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ ពង្រឹង​សុខភាព​បេះដូង និង​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ថែម​ទៀត​។

ប៉េងប៉ោះ
ការ​ញ៉ាំ​ផ្លែ​ប៉ោម​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ច្រើន​ណាស់ ដោយសារ​តែ​វា​មាន​សារធាតុ Lycopene ដែល​អាច​ការពារ​បេះដូង​ពី​ការ​ខូចខាត​បាន​។ អ្នក​អាច​ធ្វើ​ទឹក​ប៉េងប៉ោះ​ញ៉ាំ​ដោយ​ខ្លួនឯង ឬ​ក៏​ប្រើ​វា​ជា​គ្រឿងផ្សំ​ធ្វើ​ម្ហូប​កាន់តែ​ល្អ​ថែម​ទៀត​។

សណ្តែកដី
វា​តែងតែ​ជា​គំនិត​ដ៏​ល្អ​មួយ​ក្នុង​ការ​បន្ថែម​សណ្តែកដី​ទៅ​ក្នុង​របប​អាហារ បើសិនជា​ចង់​ការពារ​សុខភាព​របស់​បេះដូង ព្រោះថា សណ្តែកដី​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ផ្តល់​សុខភាព ហើយ​ល្អ​ចំពោះ​បេះដូង​ទៀត​។ ទាំងនេះ​ហើយ​គឺជា​រឿង​ល្អ​ដែល​អ្នក​អាច​ប្រើប្រាស់​សណ្តែកដី​ធ្វើ​ជា​របប​អាហារ​ដើម្បី​ទទួល​នៅ​ថ្ងៃក្រោយ​បាន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង