ចំពោះស្ត្រីមានផ្ទៃពោះ ការរលាកប្លោកនោម អាចជាភាពស្មុគស្មាញ។ ជួនកាល វត្តមានបាក់តេរីដោយមិនមានសញ្ញានៃការឆ្លងមេរោគជាក់ស្តែងចំពោះអ្នកជំងឺដែលមានផ្ទៃពោះ អាចមានផលប៉ះពាល់ និងអាចនាំអោយមានការឆ្លងមេរោគធ្ងន់ធ្ងរ និងការមានផ្ទៃពោះ អាចមានភាពចុះខ្សោយ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ជម្រើសនៃថ្នាំអង់ទីប៊ីយោទិច អំឡុងពេលមានផ្ទៃពោះ អាចផ្សេងៗពីគ្នាចំពោះការរលាកប្លោកនោមអំឡុងពេលមានផ្ទៃពោះដែលត្រូវបានបង្កអោយមានផលប៉ះពាល់លើទារក ហើយដូចនេះការវាយតម្លៃដោយប្រុងប្រយ័ត្នដោយគ្រូពេទ្យ គឺជារឿងសំខាន់ដើម្បីចាប់ផ្តើមកែសម្រួលការព្យាបាលដោយត្រឹមត្រូវ។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ផលវិបាកនៃការរលាកប្លោកនោម អាចកើតមានឡើងប្រសិនបើវាមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យ ឬព្យាបាលបានទាន់ពេលទេនោះ។

ជំងឺរលាកប្លោកនោមដែលមិនត្រូវបានព្យាបាល ឬព្យាបាលមិនបានត្រឹមត្រូវ អាចនាំអោយមានបញ្ហាទៅលើនៃប្រព័ន្ធទឹកនោម និងនាំអោយមានការរលាកដល់តម្រងនោម និងនាំអោយមានការឆ្លងមេរោគចូលក្នុងចរន្តឈាម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង