ទឹកដោះម្តាយផ្សំពីវីតាមីនជាច្រើន ក៏ដូចជាជាតិដែកដែលងាយនឹងស្រូបផងដែរ។ ជាតិដែកពីទឹកដោះម្តាយ នឹងគ្រប់គ្រាន់រហូតដល់កូនចាប់ផ្តើមញ៉ាំអាហារដែលសំបូរទៅដោយជាតិដែកបានជុំវិញអាយុ៦ខែ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

កុមារទាំងអស់ត្រូវការវីតាមីន D បន្ថែម។ វីតាមីន D ត្រូវបានបន្ថែមទៅក្នុងទឹកដោះគោ និងកុមារដែលបៅដោះម្តាយ ចាំបាច់ទទួលវីតាមីន Dបន្ថែម។ សារជាតិចិញ្ចឹមអាចត្រូវបានបង្កើតដោយខ្លួននៅពេលដែលស្បែកត្រូវបានប៉ះទៅនឹងពន្លឺព្រះអាទិត្យ ប៉ុន្តែវាមិនមានសុវត្ថិភាពនោះទេចំពោះកុមារដែលមានអាយុក្រោយ៦ខែដែលត្រូវនឹងពន្លឺព្រះអាទិត្យផ្ទាល់នោះ។

ក្រោយអាយុ៦ខែ, កុមារគួរតែប្រើផលិតផលការពារកម្តៅព្រះអាទិត្យដែលរារាំងដល់សមត្ថភាពនៃខ្លួនដើម្បីបង្កើតវីតាមីន Dនោះ។ ដូចនេះ កុមារដែលបោះទឹកដោះម្តាយដំបូង គួរតែត្រូវបានផ្តល់វីតាមីនជារៀងរាល់ថ្ងៃ។

ក៏ដូចគ្នាដែរ, American Academy of Pediatrics (AAP) បាននិយាយថា កុមារមិនថាបៅដោះម្តាយ ឬបៅទឹកដោះគោនោះទេ មិនត្រូវការជាតិហ្វ្លអររ៉ាយបន្ថែមអំឡុងពេលអាយុ៦ខែដំបូងនោះទេ។ ពីអាយុ៦ខែទៅ, កុមារត្រូវការជាតិហ្វ្លអររ៉ាយបន្ថែមតែនៅពេលដែលការផ្គត់ផ្គង់ទឹកកំពុងតែខ្វះខាតខ្លាំង។ ទឹកស៊ុត និងទឹកដប អាចមិនមានជាតិហ្វ្លអររ៉ាយ និងទឹកចេញពីក្បាលរុំបឺណេក្នុងសហគមន៍មួយចំនួនមិនមានជាតិហ្វ្លអររ៉ាយនោះទេ។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

វាអាចគ្រោះថ្នាក់ដើម្បីផ្តល់ជាតិហ្វ្លអររ៉ាយបន្ថែមទៅលើកុមារដែលទទួលបានជាតិហ្វ្លអររ៉ាយគ្រប់គ្រាន់នោះ ដូចនេះវាជារឿងសំខាន់ដើម្បីមើលថាតើជាតិហ្វ្លអររ៉ាយមានគ្រប់គ្រាន់នៅក្នុងទឹកដែលកុមារកំពុងតែប្រើឬយ៉ាងណា។ ប៉ុន្តែសូមសួរគ្រូពេទ្យនូវតម្រូវការរបស់កូនរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង