បើ​អ្នក​ឈឺសន្លាក់ អ្នក​ត្រូវ​ដឹង​ថា​អាហារ​មួយ​ចំនួន​អាច​ធ្វើ​អោយ​មាន​បញ្ហា​ឈឺ​កាន់តែ​ខ្លាំង​។ ដូច្នេះ អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​អាហារ​មួយ​ចំនួន​ពិសេស​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​។

– ជាតិ​ប្រូតេអ៊ីន​កម្រិត​ទាបៈ សម្រាប់ ទទួលទាន​តាម​ធម្មតា គឺ​ប្រភេទ​គ្រាប់​ធញ្ញជាតិ ផ្លែ​ឈើ​គ្រប់​ប្រភេទ បន្លែ​ស្ពៃ ទឹកដោះគោ​មាន​ជាតិ​ខា្ល​ញ់​ទាប ស៊ុតមាន់ និង​ទា គ្រាប់​ផ្លែ​ឈើ បរិមាណ​ល្មម ព្រោះ​ប្រសិនបើ​ទទួលទាន​ច្រើន​ពេក អាច​ស្រូប​យក ជា​ប្រេង​ច្រើន ដូច​ជា​ជាតិ​ប្រេង​នៅ​ក្នុង​សណ្ដែកដី​១ ចានចង្កឹះ​ស្មើនឹង​ខ្លាញ់​ឆា​៥​ស្លាបព្រា​បាយ​។

– ជាតិ​ប្រូតេអ៊ីន​កម្រិត​មធ្យមៈ សម្រាប់​ការ​ទទួលទាន​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ទទួលទាន​នូវ​បរិមាណ ជាតិ​សាច់​ពី​១៦០ ទៅ​២៤០​ក្រាម​។ ប្រភេទ​សាច់​ត្រី​ស្រស់​, សាច់សត្វ​ពាហនៈ សាច់​មាន់​ទា តៅហ៊ូ​មួយ​ដុំ ទឹក​សណ្ដែក​មួយ​កែវ​,…​។

– ជាតិ​ប្រូតេអ៊ីន​កម្រិត​ខ្ពស់ៈ គួរ ចៀសវាង​ទទួលទានៈ ប្រភេទ​ត្រី​សមុទ្រ ត្រី​សា​ឌី​ន ឬ​ត្រីខ ប្រអប់ និង​ក្ដាម​បង្គា​ជាដើម​។ គ្រឿងក្នុង​សត្វ​គ្រប់​ប្រភេទ ព្រមទាំង​ជាតិ​ស្រវឹង​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង