សមាគមន៍ជំងឺទឹកនោមផ្អែមអាមេរិច បានធ្វើការណែនាំថា ការធ្វើតេស្ត A1C គឺជាការធ្វើតេស្តបឋម សម្រាប់ការធ្វើរោគវិនិច្ឆ័យ នៃការកើតជំងឺទឹកនោមផ្អែម ទាំងជំងឺទឹកនោមផ្អែមប្រភេទទី ១ និងជំងឺទឹកនោមផ្អែមប្រភេទទី ២ ។

បន្ទាប់ពីជំងឺទឹកនោមផ្អែម ត្រូវបានធ្វើរោគវិនិច្ឆ័យ ការធ្វើតេស្ត A1C គឺត្រូវបានប្រើ ដើម្បីតាមដាន ការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក។ ការធ្វើតេស្ត A1C អាចវាស់កម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ជាមធ្យមបាន សម្រាប់រយៈពេលពីរទៅបីខែកន្លងមក។ វាអាចឆ្លុះបញ្ចាំងពីប្រសិទ្ធភាព នៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក ថាតើវាមានប្រសិទ្ធភាពដែរឬទេ? គ្រូពេទ្យរបស់អ្នក អាចនឹងធ្វើតេស្ត A1C នៅពេលដែលអ្នកត្រូវបានធ្វើរោគវិនិច្ឆ័យថា មានជំងឺទឹកនោមផ្អែម។ នេះក៏អាចជួយអោយយើងដឹង ពីកម្រិតធម្មតានៃ A1C ក្នុងឈាមរបស់អ្នកផងដែរ។

បន្ទាប់មក ការធ្វើតេស្តនេះ អាចត្រូវធ្វើអោយបានញឹកញាប់ ខណៈពេលដែលអ្នកកំពុងព្យាបាល ដើម្បីគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដោយអាស្រ័យលើប្រភេទនៃជំងឺទឹកនោមផ្អែម ដែលអ្នកមាន និងវិធីព្យាបាលរបស់អ្នក ហើយថាតើ អ្នកកំពុងគ្រប់គ្រងជាតិស្ករក្នុងឈាមរបស់អ្នក ដោយរបៀបណា។ ឧទាហរណ៍ ការធ្វើតេស្ត A1C អាចណែនាំអោយធ្វើដូចតទៅ ៖

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

• ពីរដងក្នុងមួយឆ្នាំ ប្រសិនបើអ្នកមាន ជំងឺទឹកនោមផ្អែម ប្រភេទទី ២ ហើយអ្នកមិនបានប្រើអាំងស៊ុយលីន ហើយកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ស្ថិតនៅក្នុងគោលដៅដែលគ្រូពេទ្យចង់បាន។

• បី ឬបួនដងក្នុងមួយឆ្នាំ ប្រសិនបើអ្នក មានជំងឺទឹកនោមផ្អែម ប្រភេទទី ២។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• បួនដងក្នុងមួយឆ្នាំ ប្រសិនបើអ្នក មានជំងឺទឹកនោមផ្អែម ប្រភេទទី ២ ហើយប្រើអាំងស៊ុយលីន ដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែមរបស់អ្នក ឬអ្នកមានបញ្ហាក្នុងការរក្សាកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ទៅតាមការចង់បានរបស់គ្រូពេទ្យ។

អ្នកអាចត្រូវការធ្វើតេស្ត A1C កាន់តែញឹកញាប់បន្ថែមទៀត ប្រសិនបើគ្រូពេទ្យរបស់អ្នក បានផ្លាស់ប្តូរផែន នៃការព្យាបាលជំងឺទឹកនោមផ្អែមរបស់អ្នក ឬអ្នកចាប់ផ្តើមប្រើថ្នាំជំងឺទឹកនោមផ្អែមប្រភេទថ្មី៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង