អាហារដែលដាក់លក់នៅលើទីផ្សារ ពិតជាមិនអាចជឿថា មានសុខភាពល្អទាំងអស់នោះទេ។ ផលិតផលខ្លះ បានសរសេរដាក់ថា “គ្មានជាតិស្ករ គ្មានជាតិខ្លាញ់ គ្មានជាតិគីមី” ប៉ុន្តែ តាមពិតទៅ វាមិនមានសុខភាពល្អ ដូចអ្នកគិតនោះទេ។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ក្នុងករណីមួយចំនួន ដើម្បីបំពេញចិត្តអ្នកញ៉ាំ គេអាចនឹងដាក់ស្លាកបែបនេះ ហើយករណីផ្សេងៗទៀត ដើម្បីចំណេញលុយច្រើន គេអាចនឹងដកសារធាតុចិញ្ចឹម ឬដាក់សារធាតុគីមីបន្ថែម។
ជាការពិត អាហារទាំងនោះ អាចនឹងផ្តល់ទុក្ខទោសច្រើន ដល់សុខភាពបងប្អូន ក្រោយពេលញ៉ាំរួច។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលអ្នកអាចគិតថា វាមានសុខភាពល្អ ប៉ុន្តែ តាមពិតទៅ វាមិនដូច្នេះឡើយ។
១. គ្រាប់ធញ្ញជាតិដែលលាយចម្រុះគ្នា
២. ភេសជ្ជៈបំប៉នកម្លាំង (ភេសជ្ជៈកីឡា)
៣. ទឹកដោះគោកក
៤. អាហារដុត ឬចំហុយ ដូចជា នំប៉័ង និងនំកញ្ចប់ជាដើម
៥. ទឹកជ្រលក់
៦. ប័រសណ្តែកដី
៧. ដំឡូងដុត
៨. ទឹកក្រឡុក
៩. អង្ករកញ្ចប់
១០. ស៊ុបកំប៉ុង៕