​ក្លៀក​មាន​ក្លិន​មិនល្អ ពិតជា​សុបិន​អាក្រក់ សម្រាប់​មនុស្ស​គ្រប់គ្នា​។ ក្រៅពី​ដំណោះស្រាយ តាមរយៈ​ការធ្វើ​អ​នាម័​ខ្លួនប្រាណ និង​របប​អាហារ គន្លឹះ​ខ្លី​ខាងក្រោម​នេះ នឹង​ជួយ​ឲ្យ​ក្លៀក​របស់​អ្នក មាន​ក្លិន​ល្អប្រសើរ​ជាង​មុន ជា​មិនខានឡើយ​។​

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

​សាច់​ជូរ​
​សាច់​ជូរ ជា​គ្រឿង​បំបាត់​ក្លិន ដ៏​មាន​ប្រសិទ្ធភាព​បំផុត ពិសេស សម្រាប់​អ្នកមាន​ក្លិន​ខ្លួន​។ សាច់​ជូរ អាច​សម្លាប់ និង​ទប់ស្កាត់​ការរីកលូតលាស់​របស់​បាក់តេរី ព្រមទាំង​កាត់​បន្ថយ​ក្លិន​។​

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

​វិធី​ធ្វើ​
១. ចូរ​លាប​សាច់ជូរ​ផ្ទាល់ នៅលើ​ក្លៀក​របស់​អ្នក​
២. ទុក​វា​ចោល ១៥ នាទី​
៣. ជូរ​ឲ្យ​ស្អាត ឬ​អ្នក​អាច​ងូតទឹក​ក៏បាន​។​

​អ្នក​អាច​ធ្វើ​បែប​នេះ ពីរ​បី​ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ សម្រាប់​អ្នកមាន​ស្បែក​អា​លែ​ក​ស៊ី អ្នក​គប្បី​ប្រុងប្រយ័ត្ន និង​សាកល្បង​តេស្ត​វា​សិន មុននឹង​ធ្វើ​យកជាការ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង