កូនក្មេងចូលចិត្តរបស់លេងណាស់ ហើយអ្នកក៏មិនដាច់ចិត្តឃើញកូនយំ ហើយមិនព្រមទិញឲ្យគេនោះដែរ។ ប៉ុន្តែ មុនពេលទិញ និងទិញហើយ សូមអ្នកគិតអំពី ៖
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
១. កុំទិញរបស់លេងណា ដែលមានទំហំតូចជាងមាត់របស់កូន ដើម្បីការពារគេលេប ឬស្លាក់
២. កុំទិញរបស់លេងដែលធ្ងន់ ឬមានជ្រុងមុតស្រួច ដែលអាចបង្កគ្រោះថ្នាក់ដល់កូន
៣. ទិញរបស់មានគុណភាព ដើម្បីការពារការអាលែកស៊ី និងបញ្ហាសុខភាពនានាដល់ទារក ពិសេស ពេលបៀម ឬញ៉ាំលេងជាដើម
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
៤. ឧស្សាហ៍លាង និងជូតសម្អាតរបស់លេងកូន ដើម្បីកម្ចាត់បាក់តេរីនានា
៥. ប្រមូលវាទុកឲ្យស្រួល ក្រោយពេលកូនលេងរួច៕