មនុស្សគ្រប់គ្នាប្រាថ្នាចង់បានក្បាលពោះរាបស្មើ ពីព្រោះ វាមើលទៅស្អាត និងមានសុខភាពល្អ។ ពេលអ្នកហាត់ប្រាណ រួមផ្សំជាមួយនឹងការញ៉ាំអាហារ ដែលត្រឹមត្រូវទៀតនោះ ឱកាសនៃការមានក្បាលពោះបែបនេះ គឺខ្ពស់ណាស់។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ដូច្នេះ ថ្ងៃនេះ ក្រុមការងារសុខភាពយើងខ្ញុំ នឹងបង្ហាញបងប្អូន នូវរបបអាហារមួយចំនួន ដែលអ្នកគួរតែចៀសឲ្យឆ្ងាយ ប្រសិនបើអ្នកចង់បានក្បាលពោះរាបស្មើ ៖

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

១. កុំញ៉ាំជាតិស្រវឹង ដូចជាស្រា និងស្រាបៀរជាដើម
២. កាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិផ្អែម ដូចជា ទឹកក្រូច និងទឹកផ្លែឈើកំប៉ុងជាដើម
៣. ស្ករគ្រាប់កៅស៊ូ ក៏អាចធ្វើឲ្យអ្នកឃ្លានជាងមុនដែរ
៤. ញ៉ាំអាហារសំបូរសូដ្យូម (ជាតិប្រៃ) តិចតួច
៥. កុំញ៉ាំអាហារលឿនៗដូចជា ភីហ្សា ប័រហ្គ័រ និងសាច់មាន់ជាដើម
៦. ទឹកម៉ាយូណែស ក៏អាចធ្វើឲ្យអ្នកធាត់ដែរ
៧. ដំឡូងបារាំង ងាយនឹងធ្វើឲ្យអ្នកធាត់ខ្លាំងណាស់
៨. ការ៉េម គួរតែកាត់បន្ថយ
៩. អាហារមានជាតិផ្អែម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង