ស្រែង ជាជំងឺស្បែក ដែលបង្កឡើងដោយមេរោគផ្សិត។ ប្រភេទនៃមេរោគផ្សិត អាចបណ្តាល ឲ្យស្រែងរស់នៅ និងរាលដាល ទៅលើស្រទាប់ផ្នែកខាងលើនៃស្បែក និងសក់។ ពួកវាលូតលាស់បានយ៉ាងល្អបំផុត នៅកន្លែងដែលមានសំណើម ដូចជានៅក្នុងបន្ទប់បិតជិត អាងហែលទឹក និងនៅកន្លែងផ្នត់នៃស្បែក។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ស្រែង គឺជាជំងឺឆ្លង។ វាអាចឆ្លងបានផងដែរ នៅពេលដែលអ្នកប្រើរបស់រួមគ្នា ដូចជា កន្សែង សម្លៀកបំពាក់ ឬឧបករណ៍កីឡា។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

ករណីភាគច្រើន អ្នកអាចព្យាបាលស្រែងលើស្បែកបាន ដោយការប្រើក្រែម ដែលមានថ្នាំសម្លាប់ពពួកផ្សិត។ មនុស្សជាច្រើន អាចប្រើវាបាន ដោយមិនចាំបាច់មានវេជ្ជបញ្ជា។ ក្រែមសម្លាប់ពពួកផ្សិត ដែលមិនត្រូវការវេជ្ជបញ្ជា មានដូចជាថ្នាំ Miconazole ឬ Clotrimazole ។

អ្វីដែលអ្នកគួរធ្វើ ពេលកើតស្រែង

• លាងសម្អាតកន្ទួល ជាមួយនឹងសាប៊ូ និងទឹក ហើយសម្ងួតវាឲ្យបានល្អ
• លាបក្រែមសម្លាប់ពពួកផ្សិត លើគែមនៃកន្ទួលនោះ
• សូមអនុវត្តតាមការណែនាំ នៅលើកញ្ចប់ថ្នាំ
• សូមកុំបញ្ឈប់ការប្រើថ្នាំនេះ បើទោះបីជារោគសញ្ញា បានបាត់ក៏ដោយ ពីព្រោះ អ្នកប្រហែលជានឹងត្រូវការ បន្តការព្យាបាលរយៈពេលពីរ ២ ទៅ ៤ សប្តាហ៍តទៅទៀត។
• ប្រសិនបើរោគសញ្ញា មិនមានភាពប្រសើរឡើង បន្ទាប់ពីពីរសប្តាហ៍ សូមទាក់ទង់ទៅវេជ្ជបណ្ឌិតរបស់អ្នក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង