កុមារជាច្រើន តែងមានទម្លាប់ខាំ ក្រចក ។ ប៉ុន្តែ សម្រាប់ វ័យជំទង់ និងមនុស្សពេញវ័យខ្លះ ក៏នៅតែមានទម្លាប់អាក្រក់នេះដែរ។ ខាងក្រោមនេះ ជាតិចនិចមួយចំនួន ដែលអាចជួយឱ្យអ្នកកែទម្លាប់ដ៏អាក្រក់នេះបាន ៖

• លាបក្រចករបស់អ្នក ជាមួយនឹងថ្នាំក្រចកដែលមានរសជាតិជូរចត់ ឬអាក្រក់ជាងនេះ ដើម្បីបំបាក់ទឹកចិត្តអ្នកពីការទម្លាប់ខាំ។ អ្នកក៏អាចប្រើជាមួយថ្នាំក្រចកដែលមានពណ៌ថ្លា ឬពណ៌ផ្សេងទៀត ដើម្បីការពារការខាំក្រចក។

• កាត់ក្រចកឱ្យខ្លី នោះអ្នកនឹងអាចកាត់បន្ថយការខាំបានមួយកម្រិត។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• រក្សាទុកក្រចករបស់អ្នកឱ្យមានសោភណ្ឌភាព និងគួរឱ្យទាក់ទាញ នោះអ្នកនឹងមិនអាចទៅខាំវាទេ។

• ប្រើបច្ចេកទេសៗផ្សេងទៀត ដើម្បីគ្រប់គ្រងស្ត្រេសរបស់អ្នក។ សូមព្យាយាមហាត់យូហ្កា ធ្វើអារម្មណ៍ឱ្យស្ងប់ ហើយដកដង្ហើមឱ្យវែងៗឬ លេងបោះបាល់ ដើម្បីបន្ធូរអារម្មណ៍ និងភាពតានតឹងរបស់អ្នក។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

• បិតជ័រកៅស៊ូ នៅជុំវិញក្រចករបស់អ្នក នោះវានឹងអាចការពារបាន នៅពេលដែលអ្នក ចង់ខាំវា។

• ប្រសិនបើអ្នកបានព្យាយាមបច្ចេកទេសទាំងនេះហើយ ប៉ុន្តែ គ្មានអ្វីបានផល សូមអ្នក ពាក់ស្រោមដៃ ឬដាក់បង់រុំជុំវិញម្រាមដៃរបស់អ្នក។ ដូច្នេះ ក្រចករបស់អ្នកនឹងមិន ត្រូវបានអ្នកខាំទេ។

ពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអ្នកឯកទេសផ្នែកសុខភាពផ្លូវចិត្ត ប្រសិនបើការខាំនៅតែបន្តកើតមាន រួមជាមួយនឹងការបារម្ភ និងភាពតានតឹង។ វាអាចជាសញ្ញាមួយនៃបញ្ហាផ្លូវចិត្តមួយដធ្ងន់ធ្ងរបន្ថែមទៀត រួមទាំង ជំងឺភ័យខ្លាចដែលអាចត្រូវបានព្យាបាលជាមួយនឹងការផ្តល់ប្រឹក្សា ឬថ្នាំ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង