ក្មេងៗជំទង់ជាច្រើន តែងពោលប្រាប់ពួកយើងពីការមានអារម្មណ៍ឃ្លានរបស់ពួកគេ គ្រប់ពេលវេលា។ ក្មេងជំទង់ខ្លះទៀត ដែលជាពពួកក្មេងដែលកំពុងមានការលូតលាស់ខ្លាំង គឺតែងត្រូវការថាមពលច្រើនជាងក្មេងធម្មតា និងប្រហែលជាត្រូវការថាមពលបន្ថែមទៀតជាច្រើនផងដែរ។

(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ប្រូតេអ៊ីន និងជាតិសរសៃ គឺជាសារធាតុចិញ្ចឹមដ៏ល្អ និងអាចទប់ទល់ការឃ្លានរបស់អ្នកបាន ដូច្នេះហើយ អ្នកត្រូវប្រាកដចិត្តលើខ្លួនឯងថា អ្នកបានទទួលទានពួកវាគ្រប់គ្រាន់រាល់ពេលដែលអ្នកទទួលទានអាហារ និងអាហារសម្រន់។ ប្រូតេអ៊ីន មាននៅក្នុងពពួកសាច់ក្រហម ត្រី ស៊ុត ទឹកដោះគោ ទឹកដោះគោជូរ ហ្រ្វូម៉ាត សណ្តែក គ្រាប់ធញ្ញជាតិ សណ្តែកដី តៅហ៊ូ និងអាហាររបស់អ្នកតមសាច់ជាច្រើន។ ជាតិសរសៃ មាននៅក្នុងផ្លែឈើ និងបន្លែជាច្រើនប្រភេទ ដូចជាគ្រាប់ធញ្ញជាតិ និងសណ្តែកជាដើម។

(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)

អ្នកត្រួវតែព្យាយាមទទួលទានប្រូតេអ៊ីន និងជាតិសរសៃឱ្យបានច្រើនបន្ថែមទៀត ប្រសិនជាការឃ្លានរបស់អ្នកនៅតែបន្ត។ ជាឧទាហរណ៍ អ្នកធ្លាប់តែទទួលទានអាហារជាមួយនឹងនំបុ័ង និងទឹកផ្លែឈើច្របាច់ សម្រាប់អាហារពេលព្រឹក។ បើអញ្ចឹងនោះ អ្នកគួរតែព្យាយាមសាកល្បងនំបុ័ងជាមួយនឹងចេក ឬស៊ុតចៀន និងបន្ថែមផ្លែឈើ ព្រោះវាធ្វើឱ្យអ្នកឆ្អែតបានយូរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង