នៅពេលណាដែលអ្នកបំបៅដោះកូនរបស់អ្នក ការហូរចេញនៃទឹកដោះ អាចធ្វើឱ្យយឺតស្បែក និងជាលិកាសុដន់របស់អ្នក នោះហើយដែលជាហេតុធ្វើឱ្យដោះស្រ្តីមួយចំនួនមានសភាពយារធ្លាក់ ជាងកាលពីពួកគេនៅក្រមុំ ឬមុនពេលមានផ្ទៃពោះ។ វាក៏ជាបញ្ហាសម្រស់មួយរបស់សុដន់ បន្ទាប់ពីអ្នកបានធ្វើការបំបៅដោះកូន ប៉ុន្តែ វាមិនមែនជាជំងឺទេ។
(អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)
ស្រ្តីសឹងគ្រប់រូប តែងមានការភ័យព្រួយចំពោះការយារធ្លាក់សុដន់របស់ពួកគេ បន្ទាប់ពីការបំបៅដោះកូន។ ប៉ុន្តែ អ្នកគួរកត់សម្គាល់ផងដែរថា កត្កាមួយចំនួនផ្សេងទៀត អាចធ្វើឱ្យសុដន់របស់អ្នកខូចសម្រស់ ជាងការឱ្យកូនបៅទៅទៀត។
(អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
កត្តាទាំងនោះ អាចរួមមានដូចជា ៖
• ការឡើងគីឡូ និងឡើងជាតិខ្លាញ់របស់អ្នកក្នុងអំឡុងពេលមានផ្ទៃពោះ
• ចំនួនការពរពោះរបស់អ្នក
• ការកើនទំហំសុដន់ ក្នុងអំឡុងពេលមានផ្ទៃពោះ
• អាយុ
• និងមានប្រវត្តិការជក់បារី៕