ប្រ​សិន​អ្នក​ញ៉ាំ​អាហារ​មិនដឹង​ប្រភព និង​ពាស​វាល​ពាស​កាល នឹង​នាំ​គ្រោះថ្នាក់​ដល់​សុខភាព​ទាំង​បច្ចុប្បន្ន និង​អនាគត​។ យ៉ាងណាមិញ មាន​អាហារ​មួយ​ចំនួន​ដែល​នាំ​អ្នក​កើត​ជំងឺមហារីក​។ អាហារ​ទាំងនោះ​មាន​ដូច​ជា​៖

១-​មី
មិន​ថា​មី​កញ្ចប់ កំប៉ុង និង​ប្រអប់​ឡើយ សុទ្ធតែ​មិនល្អ ដោយសារ​តែ​គេ​ប្រើ​សារធាតុ Wax ដើម្បី​កុំ​ឲ្យ​ស្អិត​ជាប់​គ្នា និង​រក្សា​ទុក​បាន​យូរ​។ Wax មាន​រូបរាង​ដូច​ក្រមួន ហើយ​វា​មិន​បង្ក​គ្រោះថ្នាក់​ទៅ​ជា​ពុល​អ្វី​នោះ​ទេ គ្រាន់តែ​ពេល​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​យើង នាំ​ពិបាក​រំលាយ ហើយ​រយៈពេល ២ ថ្ងៃ​ទើប​សារធាតុ​នេះ​អស់ពី​ក្នុង​ខ្លួន​។ នៅ​ពេល​យើង​ញ៉ាំ​មី​រាល់ថ្ងៃ​សារធាតុ Wax នោះ​ក៏​កាន់តែ​មាន​ច្រើន​ឡើង​ក្នុង​ខ្លួន​យើង នាំ​ឲ្យ​ធ្វើ​ឲ្យ​ក្រពះ​ពោះវៀន​ទៅ​ជា​ស្អិត ពិបាក​ក្នុង​ការ​រំលាយ​អាហារ ពោះវៀន​ធ្វើ​ចលនា​មិន​បាន​ល្អ និង​អាច​ឲ្យ​ស្ទះ ឬ​ចុកពោះ​វៀន​។ នៅ​ពេល​ពោះវៀន​ដំណើរការ​មិនល្អ យូរ​ៗ​ទៅ​អាច​បង្ក​ជា​ជំងឺ​រលាក​ពោះវៀន ហើយ​រលាក​ពោះវៀន​រ៉ាំរ៉ៃ​អាច​បង្ក​ទៅ​ជា​ជំងឺមហារីក​។

២-​អាហារ​ខ្លោច
អាហារ Fast food ដែល​យើង​ចូល​ចិត្ត​ញ៉ាំ ដូច​ជា​សាច់​អាំង​ភាគច្រើន គឺជា​ពពួក​សាច់​ចង្កាក់ ឬ​មីឆា លត​ឆា ឬ​នំគូឆាយ​ជាដើម ដែល​អាហារ​ទាំងនោះ​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង​ណាស់​។ អាហារ​ទាំងនោះ ភាគច្រើន​ជាប់​កម្ទេច​ខ្លោច​ៗ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព​ខ្លាំង ហើយ​ក៏​ជា​កត្តា​ធំ​មួយ​ដែល​បង្ក​ជំងឺមហារីក និង​ជំងឺ​ច្រើន​មុខ​ទៀត​ទៅ​ថ្ងៃ​មុខ​។

៣-​អាហារ​កំប៉ុង
អាហារ​កំប៉ុង​ភាគច្រើន ផ្ទុក​សារធាតុ​រក្សា​ទុក​បាន​យូរ និង​គ្រឿងផ្សំ​មិនល្អ ជា​ពិសេស​មាន​រសជាតិ​ប្រៃ ដែល​អាច​នាំ​ឲ្យ​លើស​សម្ពាធ​ឈាម និង​ប្រឈម​មុខ​ជំងឺ​ទឹកនោមផ្អែម​។ រាង​កាយ​យើង​ពិបាក​ក្នុង​ការ​កិន​រំលាយ​អាហារ​កំប៉ុង​ខ្លាំង​ណាស់ យូរ​ៗ​ទៅ​បង្ក​ទៅ​ជា​ជំងឺ​ក្រពះ​-​ពោះវៀន​រ៉ាំរ៉ៃ ហើយ​អាកា​រៈ​រ៉ាំរ៉ៃ​ទាំងនោះ​ហានិភ័យ​បង្ក​ទៅ​ជា​មហារីក​។

៤-​អាហារ​ឆៅ
ប្រសិនបើ​មិន​បាន​ឆ្លងកាត់​ការ​ចម្អិន អាហារ​ប្រាកដជា​ផ្ទុក​បាក់តេរី និង​មេរោគ​មួយ​ចំនួន ដូចនេះ ទាល់តែ​ប្រើ​កម្ដៅ​ទើប​អាច​សម្លាប់​បាន​។

៥-​អាហារ​ប្រើ​ខ្លាញ់​ដដែល
ខ្លាញ់​ដែល​ប្រើ​ដដែល​ៗ បូក​រួម​នឹង​កម្ទេចកំទី​សាច់ អាច​ប្រតិកម្ម​ជាមួយ​ខ្ទះ ឬ​ឆ្នាំង​ដែក​យប់​ថ្ងៃ​ៗ នឹង​បង្ក​ទៅ​ជា​សារធាតុពុល ដែល​ធ្វើ​ឲ្យ​យើង​បរិភោគ​ទៅ កើតជា​ជំងឺ​ផ្សេង​ៗ ដូច​ជា​មហារីក​ពោះវៀន មហារីក​ថ្លើម និង​បញ្ហា​ប្រព័ន្ធ​រំលាយ​អាហារ​។ មិនតែប៉ុណ្ណោះ​ប្រេង​ដែល​ពុះ​ច្រើន​ម៉ោង និង​ច្រើន​សារ ធ្វើ​ឲ្យ​កើន​បរិមាណ​ជាតិ​ខ្លាញ់​បំប្លែង ហើយ​ពេល​ញ៉ាំ​យូរ​ៗ​ទៅ នាំ​ឲ្យ​មាន​ជំងឺ​បេះដូង ដូច​ជា​ស្ទះ​សរសៃឈាម​បេះដូង ខ្លាញ់​រុំ​បេះដូង​ជាដើម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង