ជំងឺលើទ្វារមាស ដែលបង្កដោយបាក់តេរី គឺជាការបង្ករោគលើប្រដាប់ភេទ ដែលបណ្តាលមកពី ការលូតលាស់ច្រើនពេក នៃពពួកបាក់តេរី នៅក្នុងទ្វារមាស។ អ្នកប្រហែលជាមិនមាន រោគសញ្ញារបស់ជំងឺនេះផង។
បើសិនជាអ្នកមានរោគសញ្ញា អ្នកប្រហែលជាសម្គាល់ឃើញ នូវការហូរទឹករំអិល តាមទ្វារមាសតិចតួច ពណ៌ដូចទឹកដោះគោ ឬប្រផេះ ព្រមទាំងមានក្លិនស្អុយ ឬឆ្អាប (ក្លិនបែបនេះ ច្រើនតែកើតឡើង ក្រោយពីរួមភេទរួច)។ អ្នកក៏ប្រហែលជា មានអាការៈរលាក ឬរមាស់ នៅជុំវិញទ្វារមាស និងបរបេរក្រៅទ្វារមាស ដូច្នេះហើយ ទើបក្នុងចំណោមស្ត្រីទាំងអស់ យ៉ាងហោចណាស់ ក៏មានស្ត្រីពាក់កណ្តាលដែរ ដែលមានជំងឺនេះ តែគ្មានរោគសញ្ញា។
ជំងឺលើទ្វារមាស ដែលបង្កដោយបាក់តេរី មានទំនាក់ទំនង ក្នុងការបង្កើនការប្រឈមនឹង ការកើតកូនមិនគ្រប់ខែ និងបែកទឹកភ្លោះមុនកំណត់។ បើសិនជាអ្នក មានរោគសញ្ញាជំងឺនេះមែន ឬបើសិនជាអ្នក ប្រឈមនឹងការកើតមិនគ្រប់ខែ គ្រូពេទ្យនឹងពិនិត្យ រកមើលការបង្ករោគ និងព្យាបាលដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិច ក្នុងករណីលទ្ធផលចេញវិជ្ជមាន។ បើសិនជាអ្នកមិនប្រឈមមុខទេ ឬមិនមានរោគសញ្ញាអ្វីទេ គ្រូពេទ្យក៏នឹងមិនពិនិត្យអ្វីអ្នកដែរ។
យ៉ាងណាមិញ ប្រសិនបើស្ថានភាពរបស់អ្នកមិនបានធូរស្រាល ឬចេះតែធ្ងន់ធ្ងរៗទៅ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់។
យើងខ្ញុំសូមណែនាំនូវផលិតផលសម្រាប់ស្ត្រីដែលគុណភាពខ្ពស់ និងត្រូវបានជឿទុកចិត្ត និងផ្តល់ការណែនាំដោយវេជ្ជបណ្ឌិតជំនាញរោគស្ត្រី នោះគឺ Saforelle ©។
Saforelle © គឺជាទឹកអនាម័យស្ត្រី និងទឹកសម្អាតរាងកាយធម្មជាតិ។ Saforelle © អាចថែរក្សាការពារអនាម័យស្រ្តី និងផ្តល់នូវអារម្មណ៍ស្រស់ស្រាយជារៀងរាល់ថ្ងៃ។ លើសពីនេះ Saforelle © អាចទប់ស្កាត់ការរលាក និងជំងឺស្ត្រីនានាបានយ៉ាងច្រើនប្រភេទ។
Saforelle ត្រូវបានផលិតឡើងតាមរូបមន្តធម្មជាតិ ដែលត្រូវបានចម្រាញ់ពីផ្កា Bardane ដែលជារុក្ខជាតិមួយត្រូវបានចុះបញ្ជីក្នុងមន្ទីរពិសោធន៍ Pharmacopeia នៃប្រទេសបារាំង ហើយផលិតផលមួយនេះ មានគុណសម្បត្តិខ្ពស់បំផុត ដែលធ្វើឲ្យស្ត្រីគ្រប់រូបមានអារម្មណ៍ស្រស់ស្រាយ និងបន្ទន់ស្បែកទៀតផង៕