មានមូលហេតុជាច្រើនដែលបណ្តាលឲ្យកើតដុំពក និងហើមពងស្វាស ៖

• varicocele: បណ្តាលមកពីសរសៃឈាមរីកធំនៅក្នុងពងស្វាស
• hydrocele: ការហើមបង្កឡើងដោយសារធាតុរាវជុំវិញពងស្វាស
• epididymal cyst: ដុំពកដែលបណ្តាលមកពីការប្រមូលផ្តុំសារធាតុរាវនៅក្នុងអេឌីភីឌីមី
• ការរមួលពងស្វាស: ការឈឺចាប់ភ្លាមៗ ដែលកើតឡើងនៅពេលពងស្វាសចាប់ផ្តើមប្រែប្រួល (នេះគឺជាការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រ ហើយត្រូវការការវះកាត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន)

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

• ការរលាកអេឌីភីឌីមី: ការឆ្លងជំងឺខ្លាមីឌៀក្នុងក្រពេញអេពីឌីមី អាចបណ្តាលឲ្យរលាក ហើម និងតឹងនៅខាងក្នុងពងស្វាស។ បុរសមួយចំនួននឹងកត់សម្គាល់ថា ពងស្វាសទាំងមូលឡើយពណ៌ក្រហម និងរឹង។ នៅពេលដែលវាកើតឡើង វាត្រូវបានគេហៅថា epididymo-orchitis
• ជំងឺមហារីកពងស្វាស: តាមចំនួនប៉ាន់ស្មាន ៤ ក្នុង ១០០ ដុំ គឺជាជំងឺមហារីក។

តើរោគសញ្ញានៃមហារីកពងស្វាសមានអ្វីខ្លះ?

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

សញ្ញាដំបូងនៃមហារីកពងស្វាសងាយស្រួលរក។ រកមើលសញ្ញាមួយ ឬច្រើនដូចខាងក្រោម ៖

• ដុំរឹងនៅខាងមុខ ឬផ្នែកខាងពងពងស្វាស
• ពងស្វាសហើម ឬរីកធំ
• ពងស្វាសទៅជាទន់ ឬរឹងខុសធម្មតា
• ការឈឺចុកចាប់ ឬមិនស្រួលនៅក្នុងពងស្វាស ឬនៅក្នុងថង់ពងស្វាស (ថង់ដែលផ្ទុកពងស្វាស)
• ភាពខុសគ្នារវាងពងស្វាសមួយ និងពងមួយទៀត។

ប្រសិនបើអ្នករកឃើញដុំពក ឬហើម ឬសញ្ញាណាមួយខាងលើនេះ វាជារឿងសំខាន់ដែលអ្នកគួរទៅជួបគ្រូពេទ្យ ដើម្បីពិនិត្យមើលឲ្យបានច្បាស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង