ការយារធ្លាក់ស្បែក ឬកើតសង្វារ អំឡុងពេលមានផ្ទៃពោះ និងក្រោយពេលសម្រាលរួច គឺជាក្តីកង្វល់ដ៏ធំបំផុត សម្រាប់ស្ត្រីគ្រប់រូប ពីព្រោះ ការមើលឃើញខ្លួនឯង ក្នុងសភាពដ៏អាក្រក់មើលបែបនេះ គឺពិតជាពិបាកទ្រាំណាស់។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

យ៉ាងណាមិញ គ្មានអ្វីរីករាយជាងការដឹងថា ខ្លួនឯងមានផ្ទៃពោះឡើយ។ ការមានផ្ទៃពោះ ធ្វើឲ្យស្ត្រីមានផ្ទៃពោះ ជួបសេចក្តីសុខផង និងទុក្ខលំបាកផង។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ក្រោយពេលសម្រាលកូនរួច អ្នកប្រហែលជាចង់ធ្វើអ្វីម្យ៉ាង ដើម្បីដោះស្រាយ និងបំបាត់បញ្ហាសុខភាព និងសម្រស់ជាច្រើន ដែលអ្នកកំពុងជួបប្រទះ ហើយបញ្ហាសង្វារ គឺជាសត្រូវដ៏ធំបំផុត សម្រាប់ស្ត្រីមានផ្ទៃពោះនេះហើយ។

ថ្ងៃនេះ យើងខ្ញុំនឹងប្រាប់បងប្អូន អំពីគន្លឹះមួយចំនួន ដែលអាចការពារ និងព្យាបាលការកើតសង្វារ បានយ៉ាងមានប្រសិទ្ធភាព។

១. ទទួលទានទឹកឲ្យបានច្រើន
២. ញ៉ាំប្រូតេអ៊ីនបន្ថែម
៣. ផ្តល់សំណើមដល់ស្បែក
៤. ហាត់ប្រាណ
៥. បំបៅកូនដោយទឹកដោះ
៦. ម៉ាស្សាស្បែកជាប្រចាំ ដោយប្រើប្រេងធម្មជាតិ
៧. ញ៉ាំអាហារមានសុខភាពល្អ
៨. ធ្វើចិត្តឲ្យសប្បាយ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង