ការសិក្សាបានបង្ហាញថា បើមិនការពារ ឬព្យាបាលឲ្យជាទេ ជំងឺកាមរោគដែលកើតលើស្រ្តី នឹងមានផលវិបាកធ្ងន់ធ្ងរ ជាងលើបុរសភេទ។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ខាងក្រោមនេះ គឺជាវិធីការពារ ៖

១. ទៅពិនិត្យសុខភាពភ្លាម ប្រសិនបើអ្នកសង្កេតឃើញការផ្លាស់ប្តូរ ឬមានអ្វីប្លែកលើរាងកាយរបស់អ្នក ជាពិសេសប្រដាប់ភេទ

២. សាកសួរ និងពិភាគ្សាអំពីបញ្ហានេះជាមួយដៃគូ

៣. ការរួមភេទតាមមាត់ ក៏អាចធ្វើឲ្យអ្នកកើតជំងឺកាមរោគបានដែរ ដូច្នេះ ត្រូវចេះការពារគ្រប់ចំណុច

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

៤. ជំងឺកាមរោគ នឹងធ្វើឲ្យអ្នកប្រឈមកាន់តែខ្លាំង ទៅនឹងជំងឺអេដស៍

៥. ស្រោមអនាម័យ អាចជួយការពារអ្នកបាន

៦. បញ្ឈប់ការរួមភេទ បើអ្នកមានជំងឺអ្វីមួយ ជាពិសេសជំងឺប្រដាប់ភេទ ដូចជាធ្លាក់ស រើម រមាស់ ឬអាលែកស៊ីជាដើម

៧. ជំងឺកាមរោគ ពេលខ្លះមិនមានចេញរោគសញ្ញានោះទេ ដូច្នេះ អ្នកត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង