ដោយសារតែបែបបទនៃការរស់នៅសំបូរបែប មនុស្សជាច្រើនអាចនឹងទទួលរងគ្រោះថ្នាក់ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល ឬហៅកាត់ថាស្ត្រូក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

មនុស្សគ្រប់គ្នាប្រាកដជាចង់ដឹងហើយថា ស្ត្រូក ជាជំងឺអ្វី ហើយបណ្តាលមកពីអ្វីហើយ ដូច្នេះ សូមអានអត្ថបទនេះដោយយកចិត្តទុកដាក់។

មូលហេតុនៃជំងឺនេះមួយចំនួន អាចដឹងច្បាស់ ហើយថែមទាំងអាចការពារបានទៀតផង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ស្ត្រូក អាចធ្វើឲ្យអ្នកគ្រោះថ្នាក់ ឬបាត់បង់ជីវិត ដោយសារការរាំស្ទះចរន្តឈាមរត់ ទៅកាន់ខួរក្បាល ឬសរសៃឈាមត្រូវរួមខ្ជឹប ឬកក។ ការរស់នៅបែបស៊ីដេក ការជក់បារី ការធាត់លើសទម្ងន់ ការមិនសូវហាត់ប្រាណ និងការញ៉ាំចំណីគ្មានសុខភាពល្អ គឺជាមួលហេតុដែលធ្វើអ្នក គ្រោះថ្នាក់ដោយសារជំងឺនេះ។

ស្ត្រូក អាចកើតឡើងផងដែរ ដោយសារជំងឺមួយចំនួនទៀត ដូចជា ជំងឺលើសសម្ពាធឈាម ជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងជំងឺសរសៃឈាមជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង