គេហទំព័រសុខភាពយើង បានណែនាំឲ្យស្ត្រីគ្រប់រូប ចេះធ្វើការពិនិត្យសុដន់របស់ខ្លួន ដើម្បីស្វែងរកការខុសប្លែក ដុំសាច់ ឬជំងឺណាមួយដោយខ្លួនឯង។ ការរកឃើញអ្វីដែលអ្នកគិតថា ខុសពីធម្មតា ប្រហែលជាអាចធ្វើឲ្យអ្នកភ័យ បាក់ទឹកចិត្ត ហើយមិនហ៊ានទៅជួបគ្រូពេទ្យឡើយ។
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
យ៉ាងណាមិញ ការខុសប្លែក ឬការកើតដុំសាច់ណាមួយ វាមិនមែនសុទ្ធជាសញ្ញាអាក្រក់ នៃជំងឺណាមួយទៅលើសុដន់របស់អ្នកឡើយ ហើយដុំសាច់នៅក្នុងសុដន់នេះទៀតសោត ក៏មិនមែនប្រាកដថា ជាដុំសាច់មហារីកដែរ។
កុំតក់ស្លុត ឬពិបាកចិត្ត ពេលអ្នករកឃើញដុំសាច់ប្លែកណាមួយ នៅក្នុងសុដន់របស់អ្នក។ ដុំសាច់ទាំងនេះ មិនមែនជាដុំសាច់មហារីកទាំងអស់នោះទេ។ ដុំសាច់ខ្លះ អាចមានទំហំប៉ុនគ្រាប់វ៉ាល់ណាត់ ហើយទន់ៗ ដែលវាមិនបង្កគ្រោះថ្នាក់ចំពោះអ្នកនោះទេ ប៉ុន្តែ ការដែលទុកឲ្យវារីកធំពេក អាចធ្វើឲ្យខូចទ្រង់ទ្រាយសុដន់របស់អ្នក ដូច្នេះ ការវះកាត់យកចេញ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងមានសុវត្ថិភាពបំផុត។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ក្រៅពីដុំសាច់ វាអាចគីសថង់ទឹក ដែលវាអាចកើតឡើង អំឡុងពេលអ្នកមករដូវ ហើយវានឹងបាត់ទៅវិញបន្តិចៗ ពេលអ្នកអស់រដូវប្រចាំខែ។ ដុំសាច់ខ្លះ អាចកើតឡើងដោយសារតែការជក់បារី និងផឹកស្រា។ ហើយដុំសាច់ខ្លះទៀត អាចបង្កមកពីការកកឈាម ដែលបណ្តាលមកពីការប៉ះទង្គិចចំសុដន់ ឬការប្រើប្រាស់អាវទ្រនាប់តឹងពេកជាដើម។
យ៉ាងណាមិញ ដើម្បីប្រាកដ និងច្បាស់លាស់ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ក្រោយពេលអ្នករកឃើញការខុសប្លែកណាមួយ នៅក្នុងរាងកាយរបស់អ្នក៕