ថ្ងៃនេះ យើងនឹងពិភាក្សាគ្នា អំពីអត្ថប្រយោជន៍នៃការងូតទឹកក្តៅឧណ្ហៗ។ ការសិក្សាបានបង្ហាញថា ការងូតទឹកក្តៅឧណ្ហៗ មានអត្ថប្រយោជន៍ប្រហាក់ប្រហែល នឹងការដើរតិចៗក្នុងរយៈពេល ៣០ នាទី។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

អ៊ីចឹង តើអ្នកត្រូវឈប់ដើរ ហើយងាកមកងូតទឹកក្តៅមែនទេ? ឈប់សិន! សូមអានអត្ថបទខាងក្រោមនេះ ដោយយកចិត្តទុកដាក់ អ្នកនឹងដឹងថា អ្នកគួរធ្វើបែបណាហើយ។

• ការសិក្សាបានបង្ហាញថា ការងូតទឹកក្តៅឧណ្ហៗ អាចដុតកាឡូរីបានដល់ទៅ ១៣០

• អ្នកក៏អាចដុតបានប្រហែលជា ១៣០ កាឡូរីដែរ ប្រសិនបើអ្នករត់តិចៗ ចំនួន ៣០ នាទី ប៉ុន្តែ ការជិះកង់ អាចដុតបានច្រើនជាងនេះ

• ការសិក្សាបង្ហាញថា ការងូតទឹកក្តៅឧណ្ហៗ មិនអាចកាត់បន្ថយកម្រិតជាតិស្ករបាននោះទេ

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

• ការងូតទឹកក្តៅ អាចកាត់បន្ថយការរលាកនៅក្នុងរាងកាយបានផងដែរ

• ការសិក្សាបញ្ជាក់ថា គ្មានអ្វីល្អជាងការហាត់ប្រាណនោះទេ ពីព្រោះ វាផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាពទូទៅ មិនថាជាការការពារ និងការព្យាបាលជំងឺ ឬសម្រកទម្ងន់នោះទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង