គ្មានអ្នកណាអាចឈឺ ឬជួយស្រ្តីជាម្តាយ ក្នុងការសម្រាលកូនបាននោះទេ? ប៉ុន្តែ ក្នុងនាមជាប្តីល្អម្នាក់ អ្នកគួរតែធ្វើរឿងមួយចំនួន ដើម្បីឲ្យប្រពន្ធរបស់អ្នកមានក្តីសុខ និងសម្រាលកូនដោយសុវត្ថិភាព។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការសម្រាលកូន ថ្វីត្បិតែជាកិច្ចការរបស់ប្រពន្ធ ប៉ុន្តែ នាងមិនអាចធ្វើវាបានល្អ ដោយម្នាក់ឯងបាននោះទេ នាងត្រូវអ្នកគាំទ្រ លើកទឹកចិត្ត និងរង់ចាំជួយនាងគ្រប់វិនាទី។

ការសម្រាលកូន អាចជារឿងមួយ ដែលធ្វើឲ្យស្រ្តីជាម្តាយស្រ្តេស អន្ទះសារ និងភ័យខ្លាច ដូច្នេះ បុរសជាប្តីត្រូវតែនៅក្បែរ និងសម្របតាមការចង់បានរបស់នាង។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

អ្វីដែលបុរសគួរធ្វើ ៖

• ផ្តល់ការគាំទ្រ និងលើកទឹកចិត្តប្រពន្ធ
• រៀបចំរបស់របរ និងការងារនានាឲ្យរួចស្រេច ដើម្បីកុំឲ្យនាងបារម្ភច្រើន
• នៅក្បែរនាងគ្រប់ពេលវេលា
• និយាយផ្អែម និងអត់ទ្រាំ ពេលនាងមានអារម្មណ៍មិនល្អ
• និយាយតែរឿងល្អៗ សប្បាយៗ និងសុភមង្គល៕