ជំងឺរលាកសន្លាក់ហ្កោត គឺជាជំងឺដ៏កាចសាហាវ ហើយកំពុងរាតត្បាតច្រើន ក្នុងចំណោមពលរដ្ឋខ្មែរ។ ជំងឺរលាកសន្លាក់ហ្កោត បង្កការឈឺចុកចាប់ និងផលវិបាកជាច្រើន ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ។ ជំងឺរលាកសន្លាក់ហ្កោត បង្កឡើងដោយសារការកកើតជាតិអាស៊ីត នៅក្នុងឈាមច្រើនពេក។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

រោគសញ្ញាចំបងនៃជំងឺរលាកសន្លាក់ហ្កោត រួមមានការឈឺចុកចាប់ ការតឹងណែន ការឡើងក្តៅ និងក្រហមនៅសន្លាក់ដែលមានបញ្ហា។ ក្នុងករណីភាគច្រើន វាច្រើនកើតនៅលើមេជើង ហើយការឈឺចាប់ខ្លាំងក្លា រហូតពេលខ្លះ ទ្រាំមិនចង់បាន។

ម្នាស់ រមៀត និងខ្ញី អាចជួយគ្រប់គ្រង និងព្យាបាលជំងឺរលាកសន្លាក់ហ្កោត

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

#១ ម្នាស់ មានផ្ទុកសារធាតុ bromelain ដែលជាអង់ស៊ីមពិសេស ដែលអាចកាត់បន្ថយការរលាក។
#២ រមៀត អាចជួយបំបាត់ការឈឺចាប់
# ខ្ញី ជួយបញ្ឈប់សញ្ញា ដែលទៅបញ្ជាខួរក្បាលឲ្យវាយប្រហារលើសន្លាក់ ព្រមទាំងជួយកាត់បន្ថយការរលាក។

ចូរញ៉ាំអាហារទាំងបីនេះឲ្យបានញឹកញាប់ ដើម្បីគ្រប់គ្រង និងការពារជំងឺមួយនេះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង