ជម្រើសដ៏ល្អបំផុត សម្រាប់អាហារពេលព្រឹករបស់អ្នក គឺជាស៊ុត ដែលអាចជាស៊ុតស្ងោរ ឬស៊ុតចៀនជាដើម។ ប៉ុន្តែ ប្រសិនបើអ្នកព្រួយបារម្ភអំពីការឡើងទម្ងន់ ឬឆ្ងល់ថាតើក្នុងស៊ុតមួយគ្រាប់ មានប៉ុន្មានកាឡូរី អ្នកគួរតែអានអត្ថបទនេះហើយ។

(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ស៊ុត ជាអាហារដ៏មានសុខភាពល្អបំផុត ដែលអ្នកគួរទទួលទានជាប្រចាំថ្ងៃ។ ស៊ុត អាចផ្តល់សារធាតុចិញ្ចឹម និងវីតាមីន ដែលរាងកាយរបស់អ្នកត្រូវការ។

កាឡូរីក្នុងស៊ុតមួយគ្រាប់ អាស្រ័យទៅតាមវិធីសាស្រ្តចម្អិន និងការញ៉ាំរបស់អ្នក ដូចជា ៖

១ ស៊ុតមួយគ្រាប់ៗ អាចមានកាឡូរីខុសគ្នាៗ អាស្រ័យទៅលើទំហំ និងគុណភាពនៃស៊ុត (ចំណីអាហារដែលមាន់ ឬទាស៊ីក្នុងមួយថ្ងៃ)។ ស៊ុតធំមួយគ្រាប់មានប្រហែលជា ៩០ ហើយបើតូចវិញ មានប្រហែលជា ៦០ កាឡូរី។

២ ស៊ុតស្ងោរ មានសុខភាពល្អជាងគេ ហើយមានប្រហែលជា ៧៨ កាឡូរី។

(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

៣ បើអ្នកលាយស៊ុតក្នុងទឹកដោះគោ កាឡូរីរបស់វា អាចឡើងដល់ ៩០ ឬ ១០០ ឯណោះ។

៤ កាឡរីរបស់ស៊ុត នឹងឡើងតាមជាតិខ្លាញ់ ប័រ ឬប្រេងដែលអ្នកប្រើ ដូច្នេះ សម្រាប់ស៊ុតចៀន ឬឆា វាអាចឡើងដល់ ៩០ កាឡូរី

៥ ក្នុងស៊ុតមួយគ្រាប់ ស៊ុតផ្នែកពណ៌លឿង មានប្រហែលជា ៥៥ កាឡូរី ហើយផ្នែកស មានប្រហែលជា ១៧ កាឡូរីប៉ុណ្ណោះ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង