ជាធម្មតាទឹកនោមមានពណ៌ចាប់ពីពណ៌លឿងស្លេកទៅ ពណ៌លឿងចាស់ ដែលមកពីសារធាតុពណ៌ដែលគេហៅថា urochrome ហើយនិងកំហាប់របស់ទឹកនោម ។ សារធាតុពណ៌ និងសមាសធាតុផ្សេងទៀតនៅក្នុងអាហារមួយចំនួន និងថ្នាំអាចធ្វើអោយទឹកនោមរបស់អ្នកប្តូរពណ៌បាន ។
មើមស្ពៃ ផ្លែប៊ឺរី និងសណ្តែកបារាំង គឺជាចំណោមនៃអាហារដែលភាគច្រើនទំនងជាធ្វើប៉ះពាល់ដល់ពណ៌របស់ទឹកនោម ។ ថ្នាំមានវេជ្ជបញ្ជា និងថ្នាំជាច្រើនទៀត អាចធ្វើអោយទឹកនោមមានពណ៌ក្រហម លឿង និងពណ៌ទឹកក្រូច ។
ទឹកនោមមានពណ៌មិនប្រក្រតី គឺជាសញ្ញាទូទៅបំផុតនៃការឆ្លងមេរោគក្នុងផ្លូវទឹកនោម ។ ពណ៌ទឹកនោមជាធម្មតាប្រែប្រួលដោយអាស្រ័យលើបរិមាណទឹកដែលអ្នកញ៉ាំ ។ វត្ថុរាវទៅពង្រាវសារធាតុពណ៌លឿង នៅក្នុងទឹកនោម ដូច្នេះអ្នកញ៉ាំទឹកកាន់តែច្រើននោះទឹកនោមរបស់អ្នកមើលទៅឃើញថ្លា ។ ពេលដែលអ្នកញ៉ាំទឹកតិច ទឹកនោមមានពណ៌កាន់តែខ្លាំង ។ ការខ្វះជាតិទឹកធ្ងន់ធ្ងរអាចធ្វើអោយទឹកនោមមានពណ៌លឿងចាស់ ។ ប៉ុន្ដែពេលខ្លះទឹកនោមអាចមានពណ៌ខុសឆ្ងាយហួសពីអ្វីដែលជាពណ៌ធម្មតា រួមទាំងពណ៌ក្រហម ពណ៌ខៀវ ពណ៌បៃតង ត្នោតចាស់ និងមានពណ៌សកករៗ ។
សូមស្វែងរកការយកចិត្តទុកដាក់ពីគ្រូពទ្យ ប្រសិនបើអ្នកមាន ៖
• មើលឃើញមានឈាមនៅក្នុងទឹកនោមរបស់អ្នក៖ មានឈាមនៅក្នុងទឹកនោមជារឿងធម្មតានៅក្នុងជំងឺរលាកផ្លូវទឹកនោម និងការមានគ្រួសក្នុងតម្រងនោម ។ មូលហេតុទាំងពីរនេះជាធម្មតាបង្កអោយមានការឈឺចាប់ ។ តែបើមានឈាមតែមិនសូវមានការឈឺចាប់វាអាចជាសញ្ញានៃមានបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀតដូចជាជំងឺមហារីក ។
• ទឹកនោមមានពណ៌ត្នោតចាស់៖ ប្រសិនបើទឹកនោមរបស់អ្នកមានពណ៌ត្នោតចាស់ ជាពិសេសប្រសិនបើលាមករបស់អ្នកមានពណ៌ស្លេក ហើយស្បែក និងភ្នែកពណ៌លឿង ថ្លើមរបស់អ្នកអាចនឹងមានដំណើរការខុសប្រក្រតី ៕