ការ​រលាក​ក្រពះ​កើតឡើង​ក្នុង​ទម្រ​ង​ជា​ច្រើន ហើយ​ក៏​មាន​មូលហេតុ​របស់​វា​ច្រើន​ណាស់​ដែរ ។ អ្នកខ្លះ ឥទ្ធិពល​នៃ​ការ​រលាក​ក្រពះ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង ខណៈ​ពេល​ដែល​ខ្លះ​ទៀត​អាច​បន្ត​រហូត​ដល់​ទៅ​ជា​ដំបៅ និង​បញ្ហា​នៃ​ការ​រំលាយ​អាហារ​ផ្សេង​ៗ​ទៀត​ផង ។

យ៉ាងណាមិញ អ្នក​ក៏​ត្រូវ​តែ​ដឹង​ថា អ្វី​ទៅ​ដែល​ធ្វើ​ឲ្យ​មាន​ជំងឺ​នេះ ដូច្នេះ​អ្នក​នឹង​ដឹង​ថា គួរ​កត់សម្គាល់​អាហារ​អ្វី​ដែល​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ​ហើយ ដើម្បី​បង្ការ​កុំ​ឲ្យ​រឿង​នេះ​កើត​ម្តងទៀត​ដែរ ។

ពេល​អ្នក​ឈឺក្រពះ អ្នក​ត្រូវ​ដឹង​ថា អ្វី​ដែល​គួរ​ញ៉ាំ និង​អ្វី​ដែល​អ្នក​មិន​គួរ​ញ៉ាំ ។ អាហារ​ខាង​ក្រោ​នេះ​គឺ​ល្អ​សម្រាប់ ក្រពះ​របស់​អ្នក ដូច្នេះ​អ្នក​គួរ​បរិភោគ​វា ។

ទឹក ៖ ទឹក គឺ​មាន​សារសំខាន់​មិន​ថា ជា​ទឹក​ដាំ​ពុះ ទឹកដូង ឬ​ក៏​ទឹក​សម្រាប់​អ្នក​ហាត់​កីឡា​ទេ ។
ចេក ៖ វា​ងាយ​រំលាយ និង​សម្បូរ​មាន​ជាតិ​ប៉ូ​តា​ស្យូ​ម​ច្រើន​។ ប៉ូ​តា​ស្យូ​ម គឺ​អាច​ងាយ​នឹង​បាត់បង់ បើសិនជា​អ្នក​រាគ​ឬ​ក្អួត​។
ផ្លែ​ល្ហុង ៖ ល្ហុង​ត្រូវ​បាន​គេ​ដឹង​ថា ជួយ​ចំពោះ​បញ្ហា​ទល់លាមក ហើយ​វា​ជួយ​ដល់​ដំណើរការ​រំលាយ​អាហារ​។
បាយ ៖ បាយ​ក៏​ល្អ​ដែរ ។ វា​អាច​ជួយ​ធ្វើ​អោយ​លាមក​រឹង​ហើយ​បញ្ឈប់​ការ​រាគ ដែល​អាច​នឹង​កើតឡើង​នៅ​ពេល មាន​បញ្ហា​ក្រពះ​។

ចំណាំ ​អ្វី​ដែល​អ្នក​មិន​គួរ​បរិភោគ
-​កុំ​ហូប​អាហារ​ឆារ​ឬ​ចៀន
-​កុំ​ផឹកទឹក​ក្រូច​កំប៉ុង
-​កុំ​ហូប​អាហារ​ហិ​រ
-​កំុ​ហូប​ន្លែ​ឆៅ
-​កុំផឹក​កា​ហ្វ​ឬ​តែ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង