ការ​ស្រាវជ្រាវ​ថ្មី​ៗ​បាន​បង្ហាញ​ថា ថ្នាំ​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទូទៅ​ក្នុង​ការ​គ្រប់គ្រង​ជំងឺហឺត អាច​បង្កើន ហានិភ័យ​នៃ​បញ្ហា​នៃ​ការ​គេង​ធ្ងន់ធ្ងរ​ក្នុង​ចំនោម​មនុស្ស​មួយ​ចំនួន​។

វេជ្ជបណ្ឌិត មី​ហា​ឡា ថេ​អូ​ដូ​រ៉េ​ស្គុយ (Mihaela Teodorescu) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក វេជ្ជសាស្ត្រ​នៅ​សាកល វិទ្យាល័យ​វេជ្ជសាស្ត្រ Wisconsin បាន​និយាយ​ថា ថ្នាំ corticosteroids ដែល​ប្រើ​ដោយ​ការ​ហឺត​អាច​ជម្រុញ​អោយ​មានការ​គេង​មិន​ដកដង្ហើម​ក្នុង​ចំនោម​អ្នក​ជំងឺហឺត​។

ចំពោះ​ការ​គេង​មិន​ដកដង្ហើម​, ការ​ដកដង្ហើម​ឈប់​មួយ​ភ្លែត​ណាមួយ​អំឡុង​ពេល​គេង​, រយៈពេល​ពីរ ឬ​បី​វិនាទី ឬ​នាទី​។ ចំពោះ​ប្រភេទ​ទូទៅ​បំផុត​នៃ​ការ​គេង​មិន​ដកដង្ហើម​, ផ្លូវ​ខ្យល់​ក្លាយជា​ស្ទះ ឬ​ត្បៀត​អំឡុង​ពេល​គេង​។ ប្រសិនបើ​មិន​ព្យាបាល​ទេ​នោះ​, ការ​គេង​មិន​ដកដង្ហើម​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ឡើង​សម្ពាធ​ឈាម​, ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បញ្ហា​ដទៃ​ទៀត​។

នៅ​ក្នុង​ការ​ស្រាវជ្រាវ​ថ្មី​, បុរស និង​ស្ត្រី​១៨​នាក់​ដែល​ត្រូវ​បាន​គេ​វាយតម្លៃ​នោះ កំពុង​តែ​ប្រើ​ថ្នាំ corticosteroid ដោយ​ការ​ហឺត ១.៧៦០​មីក្រូ​ក្រាម​ក្នុង​មួយ​ថ្ងៃ​។​អ្នក​ស្រាវជ្រាវ​បាន​តាមដាន​បុរស និង​ស្រី្ត​ចំពោះ​ការ​ប្រើប្រាស់​នៃ​ភាព​រួម​តូច​នៃ​ផ្លូវដង្ហើម​ខាងលើ​អំឡុង​ពេល​គេង និង​មុខងារ​នៃ​អណ្តាត​របស់​ពួក​គេ​។ អ្នកជំងឺ​៣​នាក់​មាន​បរិមាណ​ខ្លាញ់​នៅ​នឹង​បំពង់ក​របស់​ពួក​គេ​ដែល​ត្រូវ​បាន​វាស់​ដោយ MRI ដែល​បាន​រក​ឃើញ​ពី​ការ​ប្រមូលផ្តុំ​នៃ​ខ្លាញ់​ត្រង់​តំបន់​នៃ​ក ដែល​អាច​នាំ​អោយ​រួម​តូច​ផ្លូវ​ខ្យល់​។

Teodorescu បាន​និយាយ​ថា អ្នកជំងឺ​ទាំងអ់ស​មានការ​ប្រែប្រួល​អណ្តាត​របស់​ពួក​គេ និង​ភាព​ដដែល​នូវ​ផ្លូវ​ខ្យល់​ជាមួយនឹង​ការ​គេង​មិន​ដកដង្ហើម​។ Teodorescu បាន​និយាយ​ថា អ្នកជំងឺ​ទាំងនោះ​ត្រូវ​បាន​ប៉ះពាល់​ច្រើន​ជាង​អ្នកជំងឺ​ដទៃ​ទៀត​។ គាត់​បាន​បន្ថែម​ថា រឹតតែ​មាន​តម្លៃ​គឺ​អ្នកជំងឺ​ដែល​មាន​អាយុ​លើស​ពី​៣០​ឆ្នាំ​, បុរស និង​អ្នក​ដែល​ជំងឺហឺត​ត្រូវ​បាន​គ្រប់គ្រង​មិនល្អ​នៅ​ពេល​ចាប់ផ្តើម​នៃ​ការ​ស្រាវជ្រាវ​។

Teodorescu បាន​សម្រេចចិត្ត​ស្រាវជ្រាវ​ពី​ឥទ្ធិពល​នៃ​ថ្នាំ corticosteroids ក្រោយ​ពី​គាត់​បាន​រក​ឃើញ​ថា ការ​គេង​មិន​ដកដង្ហើម គឺ​ងាយ​កើត​មាន​ក្នុង​ចំនោម​អ្នក​ដែល​មាន​ជំងឺហឺត​ធ្ងន់ធ្ងរ​។

ការ​ស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Journal of Clinical Sleep Medicine​។

គាត់​បាន​និយាយ​ថា ប្រសិនបើ​អ្នក​ដែល​មាន​ជំងឺហឺត ត្រូវ​បាន​គេ​ប្រាប់​ថា ពួក​គេ​ស្រមុក​, ពួក​គេ​គួរតែ​ទៅ​ជួបនឹង​គ្រូពេទ្យ​អំពី​ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​គេង​មិន​ដកដង្ហើម​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង