អាហារ​មិន​រំលាយ ឬ​ចេះ​តែ​ឆ្អល់​ក្នុង​ពោះ អាច​កើតឡើង​នៅ​ពេល​ដែល​អាស៊ីត​នៅ​ក្នុង​ក្រពះ​ច្រាល​ទៅ​បំបង់​អាហារ​វិញ ។ ក្រពះ​មិន​រំលាយ​អាហារ​ធ្វើ​ឲ្យ​អ្នក​ឆ្អល់ ហើមពោះ ចុកពោះ​ភ្លាម​ៗ ក្រោយ​ពេល​ញ៉ាំ​អាហារ​រួច ។ អ្នក​ក៏​ប្រហែលជា​មាន​អាកា​រៈ ក្តៅ​ក្រហល់ក្រហាយ នៅ​ខាងក្រោម​ចុងដង្ហើម នៅ​ពេល​ដែល​អាស៊ីត​ក្រពះ ច្រាល​ឡើង​លើ​វិញ​ដែល​បណ្តាល​មក​ពី sphincter នៅ​លើ​ក្រពះ​របស់​អ្នក ធ្វើការ​មិន​បាន​ល្អ ។

យ៉ាងណាមិញ អាកា​រៈទាំង​អស់​គ្នា ក៏​អាច​កើតឡើង​គ្រប់ពេល​ផង​ដែរ​។

មូលហេតុ
– ការ​ផឹកស្រា​ច្រើន​ពេក
– ជក់បារី
– ស្ត្រេ​ស និង​មាន​ជំងឺផ្លូវចិត្ត
– ញ៉ាំ​ថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា ដូច​ជា Aspirin និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ច្រើន​ពេក
– ធាត់​លើស​ទម្ងន់
– ជំងឺមហារីក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង