បេះដូង​របស់​មនុស្ស​ប្រុស​មិន​ខុស​គ្នា​នឹង​បេះដូង​មនុស្ស​ស្រី​ឡើយ ប៉ុន្តែ​វា​មាន​ភាព​ខុស​គ្នា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែរ ។ ឧទាហរណ៍ បេះដូង​របស់​មនុស្ស​ស្រី​ច្រើន​តែ​តូច​ជាង ។ សម្រាប់​ជញ្ជាំង​សម្រាប់​បែងចែក​ថត​នីមួយ​ៗ​វិញ​ក៏​តូច​ជាង​បុរស​ដែរ ។ ខណៈ​ការ​ច្របាច់​បេះដូង​របស់​ស្ត្រី​លឿន​ជាង​បុរស តែ​វា​ក៏​ចេញ​ឈាម​តិច​ជាង​បុរស ១០​ភាគរយ​ដែរ រាល់ពេល​ច្របាច់​ម្តង​ៗ​។

នៅ​ពេល​ស្ត្រី​ម្នាក់​ស្ត្រេ​ស ជីពចរ​របស់​នាង​ឡើង​ខ្ពស់ ហើយ​បេះដូង​ច្របាច់​ឈាម​ក៏​ច្រើន​ជាង​ដែរ​។ នៅ​ពេល​បុរស​ស្ត្រេ​ស​វិញ សរសៃឈាម​អាក់ទែ​របស់​បេះដូង​នឹង​រួម​តូច ដែល​ជា​ហេតុ​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ដូច្នេះ​ហេតុ​អ្វី​បានជា​មានរឿង​ខុស​គ្នា​ទាំងនេះ​ទៅ? បញ្ហា​នោះ​ដោយសារ​តែ​ភេទ​ដើរតួ​នាទី​មួយ​ចំពោះ​រោគ​សញ្ញា ការ​ព្យាបាល និង​លទ្ធផល​នៃ​ជំងឺ​សរសៃឈាម​បេះដូង​។ ដូច្នេះ​រវាង​បុរស និង​ស្ត្រី តើ​មួយ​ណា​ដែល​ប្រឈម​ខ្ពស់​ជាងគេ​នឹង​ជំងឺ​គាំងបេះដូង​ទៅ?

ជំងឺ​ជា​ច្រើន​ដែល​កើតឡើង​តែ​ស្ត្រី​ដូច​ជា ជំងឺ​អង់​ដូ​ម៉ែត្រ គីស​ច្រើន​គ្រាប់​ក្នុង​ក្រពេញ​អូ​វ៉ែ ទឹកនោមផ្អែម និង​លើស​សម្ពាធ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃពោះ សុទ្ធតែ​ធ្វើ​ឲ្យ​ប្រឈម​កាន់តែ​ខ្ពស់​នឹង​ជំងឺ​សរសៃឈាម​បេះដូង និង​នាំ​ឲ្យ​គាំងបេះដូង​បាន​។ ជំងឺ​អង់​ដូ​ម៉ែត្រ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជាដើម​ហេតុ​នាំ​ឲ្យ​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​អាយុ​ក្រោម ៤០​ឆ្នាំ​រហូត​ដល ៤០០​ភាគរយ​ឯណោះ​។ ស្ត្រី​ក៏​មាន​កត្តា​ប្រឈម​មុខជា​មួយ​បុរស​ទៀត​ដូច​ជា លើស​សម្ពាធ​ឈាម លើស​ជាតិ​ស្ករ​ក្នុង​ឈាម លើស​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ឈាម ជក់បារី និង​ធាត់​ជ្រុល​ជាដើម​។

ស្ត្រី​ជា​ទូទៅ​ច្រើន​តែ​មាន​ជំងឺ​គាំងបេះដូង​ជា​លើក​ដំបូង​នៅ​ពេល​អាយុ​ច្រើន
អ័រម៉ូន​អេ​ស្ត្រូ​ជែ​ន​ផ្តល់​នូវ​ការ​ការពារ​ដល់​ស្ត្រី​មួយ​ចំនួន​ពី​ជំងឺ​បេះដូង​រហូត​ដល់​ក្រោយ​រ៉ាំ​ង​រដូវ ព្រោះ​វា​ជា​ពេលវេលា​ដែល​អ័រម៉ូន​មួយ​នេះ​ចុះ​ខ្លាំង​។ ហេតុ​ដូច្នេះ​ហើយ​អាយុ​ជា​មធ្យម​លើ​ស្ត្រី​មាន​ជំងឺ​គាំងបេះដូង​ច្រើន​តែ​ស្ថិត​ក្នុង​អាយុ ៧០​ឆ្នាំ តែ​បុរស​វិញ​អាយុ ៦៦​ឆ្នាំ​។

អាកា​រៈ​ជំងឺ​គាំងបេះដូង​អាច​មាន​លក្ខណៈ​ខុស​គ្នា​លើ​មនុស្ស​ស្រី
បុរស​ច្រើន​តែ​ប្រាប់​អំពី​ការ​ឈឺចាប់​នៅ​ទ្រូង​ក្នុង​ពេល​គាំងបេះដូង​។ ស្ត្រី​ខ្លះ​ក៏​ប្រាប់​អំពី​ការ​ឈឺ​នៅ​ទ្រូង​ដែរ ប៉ុន្តែ​ទំនងជា​មាន​លក្ខណៈ​ខុស​គ្នា អាកា​រៈ​ផ្សេង​ទៀត​ដែល​ពិបាក​វិភាគ​រយៈពេល​បី​ទៅ​បួន​ស​ប្តា​ហ៍​មុន​គាំងបេះដូង​។ អាកា​រៈ​ដែល​ជា​ភ្លើង​ក្រហម​នោះ​មាន​ដូច​ជា​៖
•​ ​អស់កម្លាំង​ថ្មី ឬ​ជាប់​រហូត
•​ ​ពិបាក​ដកដង្ហើម ឬ​បែកញើស
•​ ​ឈឺចាប់​នៅ​ក ខ្នង ឬ​ថ្គាម

ពេល​ខ្លះ​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​ពិបាក​កំណត់​រោគវិនិច្ឆ័យ​ណាស់
ការ​ថត​សរសៃឈាម​ដែល​ធ្វើ​ក្នុង​ពេល​ចាក់​ម្ជុ​រ​តាម​សរសៃ​ចូល​បេះដូង ឬ​ហៅ​ថា Cardiac Catheterization គឺជា​តេស្ត​ស្តង់ដា​មួយ​សម្រាប់​រក​មើល​ការ​ស្ទះ ឬ​រួម​តូច​របស់​សរសៃឈាម​ធំ​ៗ​របស់​បេះដូង​។ ប៉ុន្តែ​សម្រាប់​ជំងឺ​សរសៃឈាម​បេះដូង​លើ​ស្ត្រី​វិញ​ច្រើន​តែ​កើតឡើង​លើស​សរសៃឈាម​តូច ដែល​មិន​អាច​មើលឃើញ​ច្បាស់​តាម​រយៈ​ការ​ថត​សរសៃឈាម​ឡើយ​។ ហេតុ​ដូច្នេះ​ហើយ​ទើប​ស្ត្រី​ទាំងអស់​ដែល​មាន​អាកា​រៈ​ច្បាស់លាស់​ហើយ​ក្រោយ​ថត​សរសៃឈាម និង​នៅ​តែ​បន្ត​មាន​រោគ​សញ្ញា​បន្ថែម​ទៀត​ដដែល​។

ការ​គាំងបេះដូង​លើ​ស្ត្រី​មាន​លក្ខណៈ​ពិបាក​ជាង​បុរស
ស្ត្រី​មិន​ធ្វើ​អ្វី​ច្រើន​ដូច​បុរស​ឡើយ​ក្រោយ​គាំងបេះដូង​រួច​។ ពួក​គេ​ច្រើន​តែ​ត្រូវការ​សម្រាក​ក្នុង​មន្ទីរពេទ្យ​រយៈពេល​យូរ​ជាង និង​ទំនងជា​ស្លាប់​មុន​ពេល​ចេញពី​មន្ទីរពេទ្យ​។ រឿង​នេះ​ដោយសារ​តែ​ការ​ពិត​មួយ​ត្រង់​ថា ស្ត្រី​ដែល​មាន​ជំងឺ​គាំងបេះដូង គឺ​មាន​កត្តា​ប្រឈម​មុខ​ដែល​មិន​បាន​ព្យាបាល​ដូច​ជា ទឹកនោមផ្អែម ឬ​លើស​សម្ពាធ​ឈាម​។ ពេល​ខ្លះ វា​អាច​ដោយសារ​តែ​កត្តា​គ្រួសារ និង​មិន​យកចិត្តទុកដាក់​ចំពោះ​ខ្លួនឯង​។

ស្ត្រី​មិនមែន​តែងតែ​ប្រើ​ថ្នាំ​បាន​ត្រឹមត្រូវ​ក្រោយ​គាំងបេះដូង​ឡើយ
ក្រោយ​គាំងបេះដូង​រួច ស្ត្រី​ទំនងជា​មានការ​ប្រឈម​ខ្ពស់​នឹង​ការ​កើតជា​កំណក​ឈាម​ដែល​អាច​បណ្តាល​ឲ្យ​គាំងបេះដូង​ម្តងទៀត​។ ដោយសារ​តែ​យើង​មិនដឹង​មូលហេតុ វា​ក៏​មិន​ទំនង​ថា​ត្រូវ​ឲ្យ​ថ្នាំលេប​ដើម្បី​បង្ការ​ការ​កំណក​ឈាម​នេះ​ដែរ​។ រឿង​នេះ​អាច​ពន្យល់​បាន​នូវ​មូលហេតុ​ដែល​ស្ត្រី​ទំនងជា​អាច​មាន​ជំងឺ​គាំងបេះដូង​ម្តងទៀត​ក្នុង​រយៈពេល​១២​ខែ ជាង​បុរស​។

ការពារ​ខ្លួនឯង
មិន​ខ្វល់​ថា​អ្នកជា​បុរស ឬ​ស្ត្រី​ឡើយ វា​មិន​ដែល​យឺត​ពេល​ទេ​ក្នុង​ការ​បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​គាំងបេះដូង​។ ខាងក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​ត្រូវធ្វើ​៖
•​ ឈប់​ជក់បារី ឬ​កុំ​ចាប់ផ្តើម​ជក់បារី
•​ ​ហាត់ប្រាណ​ទៀងទាត់ យ៉ាង​ហោច​ណាស់ ដើរ ៣០​នាទី​ក្នុង​មួយ​ថ្ងៃ
•​ ​ចូរ​ញ៉ាំ​អាហារ​មាន​បន្លែ ផ្លែ​ឈើ គ្រាប់​ធញ្ញជាតិ និង​ត្រី​ឲ្យ​បាន​ច្រើន តែ​បន្ថយ​ការ​ញ៉ាំ​សាច់ និង​អាហារ​កៃ​ឆ្នៃ
•​ ​រក្សា​ទម្ងន់​ឲ្យ​មាន​សុខភាព​ល្អ សម្ពាធ​ឈាម ខ្លាញ់​ក្នុង​ឈាម និង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​នៅ​មាន​សុខភាព​ល្អ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង