តើអ្នកមានធ្លាប់គិតទេថា​ របបអាហារណាខ្លះ ដែលអាចធ្វើឲ្យអ្នក ប្រឈមទៅនឹងជំងឺមហារីក? តើអ្នកធ្លាប់គិតទេថា តើអាហារណាខ្លះ ដែលអាចព្យាបាល និងការពារអ្នកពីជំងឺមហារីក?

ជាការពិត មានអាហារមួយចំនួន អាចបង្ការជំងឺមហារីក ហើយអាហារខ្លះទៀត បែរជាបង្កជំងឺមហារីកទៅវិញ។ ជាមួយគ្នានេះផងដែរ របៀបចម្អិន និងបរិមាណនៃការញ៉ាំរបស់អ្នក ក៏ជះឥទ្ធិពលអាក្រក់ ចំពោះសុខភាពរបស់អ្នកផងដែរ។

ជំងឺមហារីក បានកំពុងគម្រាមកំហែង និងកើតមានលើមនុស្សជាច្រើនលាននាក់ នៅទូទាំងសកលលោកយើងនេះ។ យ៉ាងណាមិញ ៣០ ទៅ ៤០ នៃជំងឺមហារីកទាំងអស់ អាចត្រូវបានការពារដោយការញ៉ាំចំណីអាហារ និងការរស់នៅប្រចាំថ្ងៃ។

អាហារដែលអ្នកគួរញ៉ាំ ដើម្បីកាត់បន្ថយជំងឺមហារីក

១ ពេលព្រឹក ៖ អ្នកអាចញ៉ាំម្ទេសប្លោក ស៊ុត ប៉េងប៉ោះ ការ៉ុត បន្លែពណ៌បៃតង និងផ្លែឈើ

២ អាហារពេលថ្ងៃត្រង់ ៖ អ្នកអាចញ៉ាំប្រេងអូលីវ ត្រី បន្លែ ដូចជាខ្ទឹម ស្ពៃក្តោប និងផ្លែឈើដូចជាក្រូច និងឪឡឹកជាដើម

៣ អាហារពេលល្ងាច ៖ អ្នកអាចញ៉ាំស៊ុបឃិនឆាយ ការ៉ុត បន្លែពណ៌ខៀវស្រងាត់ និងផ្លែឈើដូចជាក្រូច និងប៉ោមជាដើម។

ខាងលើនេះ គ្រាន់តែជាឧទាហណ៍ខ្លះៗ នៃរបបអាហារដែលអ្នកគួរញ៉ាំប៉ុណ្ណោះ ប៉ុន្តែ សរុបសេចក្តីទៅ បន្លែ និងផ្លែឈើ ជាអាហារចាំបាច់ សម្រាប់ការពារជំងឺមហារីក ហើយអ្នកមិនគួរញ៉ាំអាហារប្រភេទចៀន អាំងខ្លោច មានខ្លាញ់ច្រើន ឬអាហារកំប៉ុងជាដើម៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង